លោក ហ៊ុន ម៉ាណែត បបួល​លោក សម រង្ស៊ី ភ្នាល់​បញ្ចប់​ជីវិត​នយោបាយ​រឿង​សញ្ញាប័ត្រ​យោធា

ដោយ ទីន ហ្សាការីយ៉ា
2019-09-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី (ឆ្វេង) ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការ​កងទ័ព​ជើង​គោក។
លោក សម រង្ស៊ី (ឆ្វេង) ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការ​កងទ័ព​ជើង​គោក។
រូប៖ ហ្វេសប៊ុក​លោក សម រង្ស៊ី និង​លោក ហ៊ុន ម៉ាណែត

កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បបួល​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ភ្នាល់​បញ្ចប់​ជីវិត​នយោបាយ ទាក់ទង​នឹង​រឿង​សញ្ញាប័ត្រ ដែល​លោក​ទទួល​បាន​ពី​សាលា​យោធា​អាមេរិក។ អ្នក​វិភាគ​ថា រឿង​សំខាន់​នៅ​ពេល​នេះ គឺ​ការ​រក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ មិន​មែន​ជា​ការ​ភ្នាល់​គ្នា​រឿង​ឯកជន​នោះ​ឡើយ។

អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​ទ័ព​ជើង​គោក លោក ហ៊ុន ម៉ាណែត អះអាង​ថា ប្រសិន​បើ​លោក សម រង្ស៊ី មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បង្ហាញ​ថា សញ្ញាប័ត្រ​ដែល​លោក​ទទួល​បាន​ពី​សាលា​យោធា West Point របស់​អាមេរិក​ជា​សញ្ញាប័ត្រ​ការ​ទូត ឬ​ជា​សញ្ញាប័ត្រ​ក្លែង​ក្លាយ​នោះ លោក​នឹង​លា​លែង​ពី​តួនាទី​ទាំង​អស់​ក្នុង​ជួរ​កង​ទ័ព ហើយ​ធ្វើ​ជា​ប្រជាជន​ស៊ីវិល​ជា​រៀង​រហូត។ ផ្ទុយ​ទៅវិញ បើ​លោក សម រង្ស៊ី គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​បញ្ជាក់​រឿង​នេះ​ លោក​ចង់​ឱ្យ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​លាឈប់​ពី​នយោបាយ​ជា​រៀង​រហូត។

ឧត្ដម​សេនីយ៍​ផ្កាយ៣ រូប​នេះ ប្រកាស​ភ្នាល់​ជាមួយ​លោក​​ សម រង្ស៊ី លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី៣០ កញ្ញា។ លោក​បញ្ជាក់​ថា លោក​ធ្វើ​បែបនេះ​ដើម្បី​ការពារ​កិត្តិយស និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​លោក ដោយ​សារ​លោក​ សម រង្ស៊ី បាន​ថ្លែង​ថា សញ្ញាប័ត្រ​យោធា​របស់​លោក​ ជា​សញ្ញាប័ត្រ​ការ​ទូត ទោះ​ជា​មិន​បាច់​ចូល​រៀន​ក៏​ជាប់​ដែរ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី បាន​ថ្លែង​ប្រាប់​ក្រុម​​អ្នក​គាំទ្រ​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី២៨ កញ្ញា​ថា សញ្ញាប័ត្រ​របស់​សាលា​ល្បីៗ នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​​បារាំង មាន​ពីរ​ប្រភេទ ដោយ​មួយ​ប្រភេទ​សម្រាប់​ផ្ដល់​ឱ្យ​សិស្ស​ជា​ជន​ជាតិ​​គេ​ផ្ទាល់ ឬ​សិស្ស​បរទេស​ដែល​មាន​កម្រិត​សមត្ថភាព​ប្រហាក់​ប្រហែល​នឹង​សិស្ស​ជន​ជាតិ​គេ។ ក៏​​ប៉ុន្តែ លោក​ថា សញ្ញាប័ត្រ​មួយ​​ប្រភេទ​ទៀត គឺ​សម្រាប់​ផ្ដល់​ឱ្យ​កូន​ចៅ​​មេ​ដឹក​នាំ​ប្រទេស​ដទៃ ដើម្បី​រក្សា​ទំនាក់​ទំនង​ល្អ និង​​សម្រាប់​ជា​កិត្តិយស​ប៉ុណ្ណោះ៖ «មិន​​បាច់​រៀន​អ្វី​ក៏​បាន​ដែរ ប្រឡង​ចេញ ប្រឡង​លេងៗ ប៉ុន្តែ​គេ​ឱ្យ​សញ្ញាប័ត្រ​ដូច​គ្នា ឈ្មោះ West Point ដូច​គ្នា​អ៊ីចឹង ប៉ុន្តែ​គេ​អត់​ទទួលស្គាល់​នៅ​ស្រុក​គេ​ទេ។ ចង់​ធ្វើ​មេទ័ព​នៅ​អាមេរិក ឱ្យ​មក​បំពេញ​តួនាទី​ដូច​ជន​ជាតិ​​ស្បែក​ស ដែល​គេ​ទទួល​សញ្ញាប័ត្រ​ដែរ​នោះ គេ​អត់​ឱ្យ​ទេ។ គេ​ថា អ្នក​ឯង​យក​ទៅ​ស្រុក​អ្នក​ឯង អ្នក​ឯង​យក​ទៅ​បង្អួត​ទៅ​ សញ្ញាប័ត្រ​ប្រភេទ​ទី​ពីរ​នោះ​ណា។ អា​ហ្នឹង​ជា​កិច្ច​ការទូត នយោបាយ គេ​ចង់​មាន​ទំនាក់​ទំនង​ល្អ គេ​ឱ្យ​ទៅ​កូន​នាយក​រដ្ឋ​មន្ត្រី​នេះ កូន​ប្រធានាធិបតី​នោះ ឱ្យ​យក​សញ្ញាប័ត្រ​ក្លែង​ក្លាយ ប្រភេទ​ទី​ពីរ​នោះ​យក​ទៅ​បង្អួត​នៅ​ស្រុក​ខ្លួន​ទៅ។”​

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ប្រសិន​បើ​លោក សម រង្ស៊ី មិន​ហ៊ាន​ភ្នាល់ ឬ​គ្មាន​ភស្តុតាង​ការពារ​ប្រសាសន៍​របស់​ខ្លួន​ទេ នោះ​មេ​បក្ស​ប្រឆាំង​រូប​នេះ​នឹង​ក្លាយ​ជា​អ្នក​នយោបាយ​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ និង​គ្មាន​ភាព​ជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ។

ដោយ​ឡែក មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន វិញ បាន​ចេញ​មុខ​គាំទ្រ​កូន​របស់​លោក​ថា នេះ​ជា​ការ​ចេញ​វាយ​បង្ក្រាប​ចោរ​ក្បត់​ជាតិ ដែល​បាន​មួល​បង្កាច់​កូន​របស់​លោក។

អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដើម្បី​សុំ​ប្រតិកម្ម​តប​ទៅ​នឹង​ការ​បបួល​​ភ្នាល់​របស់​លោក ហ៊ុន ម៉ាណែត នេះ​​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៣០ កញ្ញា។

ទោះ​ជា​យ៉ាង​ណា អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ មិន​គាំទ្រ​ការ​ភ្នាល់​គ្នា​បែប​នេះ​ឡើយ។

អនុប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា និង​ជា​អ្នក​សិក្សា​ផ្នែក​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក ស ម៉ូរី ថ្លែង​ថា ក្នុង​ឋានៈ​ជា​មេទ័ព​ជាតិ​មួយ​រូប​ លោក ហ៊ុន ម៉ាណែត គួរ​តែ​ព្យាយាម​និយាយ​ឱ្យ​តិច​បំផុត​ទាក់ទង​នឹង​រឿង​នយោបាយ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​រឿង​ផ្ទាល់​ខ្លួន។ លោក​បន្ត​ថា លោក​មិន​បាន​ដឹង​រឿង​សញ្ញាប័ត្រ​របស់​លោក ហ៊ុន ម៉ាណែត ទេ ក៏​ប៉ុន្តែ​ប្រសិន​បើ​មេទ័ព​ជើង​គោក​រូប​នេះ ចង់​ការពារ​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ខ្លួន​មែន លោក​យល់​ថា លោក ហ៊ុន ម៉ាណែត គួរ​តែ​ពន្យល់​លម្អិត​អំពី​រឿង​នេះ អម​ជាមួយ​នឹង​ភស្តុតាង​នានា ហើយ​ទុក​ឱ្យ​សាធារណជន​ជា​អ្នក​វាយ​តម្លៃ​វិញ៖ «លោក ហ៊ុន ម៉ាណែត​ មិន​គួរ​ទៅ​ធ្វើ​ការ​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ការ​បញ្ចប់​ជីវិត​នយោបាយ​​នោះ​ទេ។ ខ្ញុំ​មើល​ឃើញ​ថា វា​អត់​មាន​ផល​ចំណេញ​អ្វី​សម្រាប់​ខ្លួន​គាត់​ផ្ទាល់ ហើយ​អត់​មាន​ផល​ចំណេញ​អ្វី​សម្រាប់​ការ​ស្ដារ ការ​ផ្សះផ្សា​ផ្នែក​នយោបាយ​នៅ​ក្នុង​សង្គម​កម្ពុជា​ទេ។ វា​មិន​មែន​ជា​ការ​បង្កើត​គំរូ​នៃ​វប្បធម៌​នយោបាយ​មួយ​សម្រាប់​យុវជន​កម្ពុជា​ទេ»

នេះ​ជា​លើក​​ដំបូង​ហើយ​ដែល​លោក ហ៊ុន ម៉ាណែត បបួល​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ភ្នាល់​គ្នា​ជា​សាធារណៈ​បែប​នេះ ស្រប​ពេល​ដែល​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន បាន​ភ្នាល់​គ្នា​ជាមួយ​លោក សម រង្ស៊ី ជាច្រើន​ដង​រួច​មក ហើយ​ទាក់ទង​នឹង​រឿង​នយោបាយ​ស្រុកទេស។

អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម​ និង​នយោបាយ លោក ស ម៉ូរី យល់ថា ការ​ភ្នាល់​គ្នា​ជា​លក្ខណៈ​ឯកជន​រវាង​ក្រុម​មេដឹកនាំ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង មិន​មាន​ផល​ចំណេញ​អ្វី​សម្រាប់​ជាតិ​នោះ​ឡើយ។ លោក​បន្ថែម​ថា គូ​បដិបក្ខ​នយោបាយ​ទាំង​ពីរ​គួរ​តែ​ដល់​ពេល​ត្រូវ​ជជែក​គ្នា​រក​ដំណោះ​ស្រាយ​វិបត្តិ​នយោបាយ ជាជាង​បង្កើន​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ដាក់​គ្នា​បែបនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
Share

want to change communist ideolgy to a real democracy ideology we must spread all kind of tools to make pple believed and make a change ahead

If,we want to change a poor country like Cambodia from communist ideology to a real democracy system from the west,we've to use all kind of tools in the western democracy ideology and widespread from countryside to the cities across the Cambodia.When the poor pple who get enough outsourcing beside insider then they wil more understood clearly who were a fake news broadcaster and who were a real news broadcaster,so million pple will make compare who are the good one and who are the bad one and then pple will change their behavior which one they'll decided and make a new change.So,we've to spread all kind of tools that we have to make more million pple believe it and make a change on next day.If,poor pple didn't understood clear about a real democracy ideology then they could be hard to make a change right away and think the communist ideology maybe better than democracy ideology.Because,millions poor pple who living inside didn't know nothing from outside world and their govm't restricted all outside sourcing,don't let its pple know anything beside themselves"no show negative things....there are only show positive things",because they don't want pple see or heard about bad thing...everything is good in easier to keep pple under control.

Oct 14, 2019 04:11 PM

H.Maneth lack leadership in democracy system and didn't even know how to change or to reform infrastructure and other things

H.Maneth isn't smart enough even know how to be a top military officer in democracy system stand for at west point cadets military school academy.H.Maneth absolute didn't even knows how to reform military strategy,or military structure defensive after returned home.Mybe he just needs a degree to prove everybody to secure his high job in military commander that he wanted.Maneth thought that degree he got from west point will improved his innocent life to become a top military commander in national defense department,that why that he's looking for after his father dictator Hun Sen has no more power ahead.But,Maneth didn't even know how to teach,or tells his fascist dictator to become a good leader in democracy system,or to reform of infrastructures of the pple...by the pple...for the pple that he'd been learned from the west.

Oct 06, 2019 10:50 AM

Like Maneth like Hun Sen,like Hun Sen like Maneth and nothing better at all for pple and country

The smart thing u just quick leave it ups with concentrate on your next new political strategies coming.Stop voodoo for nothing with bullies and keep hit them at the same old spots"old wounded"and don't let he try to says one thing and do another thing to coverup the crime he'd committed.There's no big deal with the west point cadets military school academy,and it doesn't matter what or who are we?if anyone smart enough to pass the west point cadets military school academy"as military officer",u must be a u.s citizen with a high school diploma degree,or General Equivalency Diploma "GED"and have some good start,through 2280 on SAT"Standard American Test",five APS,108 TOEFL.But,west point maybe harder to get into for international students,most require a very high GRE or GMAT,if u have a low G-P-A u have to pay over the high tuition costs+dome+healthcare+food+dental between 30 thousands to 111 thousands dollars depend on the major u take,include cadet basic training,daily physical fitness training to prepare for long marches,mountaineering rifle mark manship,tactical maneuver,science, with many more to learn,but it is depend on u take it.If,u live outside the u.s, u can apply at local u.s embassy near u,or get more information how to apply the west point cadets military school academy,and they'll tell u everything.

Oct 05, 2019 02:30 PM

fact is the fact...stop bully yourself bro...

Like Hun Sen like H.Maneth,like H.Maneth like Hun Sen,like Hun Sen like Pol Pot,like Pol Pot like Hun Sen are all the same notorious killers.100% I do agreed with with Sam's commented about the West Point cadets military school academy degree.Actually,i won't to get involve with someone personal issue at all,so 'm"sorry all u guy".Some foreign students who like to attended at west point cadets military school academy,must be age 17-23s old,physical,no married,with high school diploma degree,or General Education Diploma"GED"degree and u have a good start through 2280 on SAT,five APS,108 TOEFL.Most require a very high GRE or GMAT,if u have a low G-P-A u have to pay over the high tuition costs"from 30 thousands to 111 thousands dollars depend on the fields u taking+dome,food,healthcare,dental.But,Maneth'cadet degree from west point military school academy just military honorary degree is not"PhD"or is not Bundit or Bandit"these two words are very bad meaning in English dictionary"stop call these two words Bundit or Bandit=baaaad stuff".West point cadets receive in fundamental military tactics and leadership,includes department of military instruction,defense and strategies studies,u.s military academy at west point"drill cadets training".But,some of foreign students at west point military school academy who completed 4 years when return back to their country...there all can be proud themselves and can say whatever they wanted,because most their pple didn't know about all about those stuffs.

Oct 03, 2019 12:09 PM

អ្នក​អាន​អនាមិក

Jamais, les grandes ecoles de France (HEC, Eco.Normale Sup, Polytechnijque...) et des USA certifient et delivrent leur ''Diplome Superieur'' aux etudiants etrangers, apres leur 'premiere annee unique', a la fin de leur etude reguliere.
Hun Maneith, ne de Le Duc Thor, merite la direction du Vietnam que celle du Cambodge...Surtout Hun Maneith est ne dans l'entourage des ignares du pays. Exception son pere qui parvient a se faire nomme 'Docteur', car c'est pour ne pas devaloriser son titre par rapport a sa fonction...A savoir que Hun Sen a bien le titre 'Docteur Sans Ecole'; ni HEC, ni Normale Sup et encore moins pour se faire appeller Docteur.

Sep 30, 2019 08:55 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល