លោក ហ៊ុន សែន ថា​ការ​ដុត​​​ទីងមោង​ប្រឆាំង​រូប​លោកគ្មាន​​ប្រសិទ្ធភាព​

ដោយ ទីន ហ្សាការីយ៉ា
2018-02-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
Photo courtesy of SPM Page

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ជា​លើក​ដំបូង​ឆ្លើយ​តប​ចំពោះ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ដែល​បាន​ដុត​ទីងមោង​រូប​លោក កាល​ពី​ចុង​សប្ដាហ៍​នេះ​ថា ការ​ដុត​ទីងមោង​នោះ​មិន​មាន​ប្រសិទ្ធភាព​ទេ។

លោក​ចំអក​ថា ប្រសិនបើ​ចង់​ឲ្យ​លោក​ស្លាប់ អ្នក​រិះគន់​លោក​ត្រូវ​ដុត​រូប​នាគ​នៅ​ក្នុង​វត្ត​ទាំង​អស់ ព្រោះ​លោក​កើត​នៅ​ឆ្នាំ​រោង។ ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន បាន​ប្រៀប​ប្រដូច​ពលរដ្ឋ​ដែល​ដុត​ទីងមោង​រួប​លោក​ទៅ​នឹង​សត្វ​ឆ្កែ ហើយ​លោក​មិន​តប​វិញ​ទេ​នៅ​ពេល​ឆ្កែ​ខាំ​លោក​នោះ៖ «ប៉ុន្មាន​ថ្ងៃ​នេះ​សូម​ផ្ដាំ​ទៅ ដុត​រូប ហ៊ុន សែន របៀប​ហ្នឹង ដុត​អត់​ត្រូវ​សោះ ដុត​ខុស​ហើយ! បើ​ចង់​ដុត​រូប ហ៊ុន សែន ដើម្បី​អោយ ហ៊ុន សែន ស្លាប់ វិធី​តែ​មួយ​ទេ សូម​ប្រាប់ ដោយសារ ហ៊ុន សែន ឆ្នាំ​រោង  អ៊ីចឹង​ត្រូវ​ដើរ​ដុត​រូប​នាគ​ទាំង​អស់​តាម​វត្តអារាម អា​ហ្នឹង​ងាប់ ហ៊ុន សែន ហើយ! បើ​ដុត​ត្រឹម​តែ​រូបថត​នេះ​អត់​ត្រូវ ហ៊ុន សែន ទេ។ ហ៊ុន សែន ប្រាកដប្រជា​គឺ​ឆ្នាំ​នាគ ហើយ​រូប​នាគ​ទៀតសោត ទាល់តែ​រូប​នាគ​ហ្នឹង​នៅ​ជាប់​នឹង​វត្ត​បាន​មាន​ប្រសិទ្ធភាព អា​ហ្នឹង​ជួយ​ប្រាប់...»

ក៏ប៉ុន្តែ​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ចំពោះ​មុខ​កម្មករ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​​២៨ ខែ​កុម្ភៈ នេះ ហាក់​ផ្ទុយ​ទៅ​នឹង​ការ​ព្រមាន​របស់​លោក​កាល​ពី​២​សប្ដាហ៍​មុន ដែល​ព្រមាន​មិន​ឲ្យ​ខ្មែរ​នៅ​អូស្ត្រាលី យក​រូប​លោក​ធ្វើ​ជា​ទីងមោង​ហើយ​ដុត​ចោល​នោះ ព្រោះ​ជា​អប្បិយជំនឿ។ លើស​ពី​នេះ​ទៀត លោក ហ៊ុន សែន ថែម​ទាំង​ព្រមាន​តាម​វាយ​ដល់​ផ្ទះ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី ណា​ដុត​ទីងមោង​រូង​លោក​នោះ។

​អ្នក​វិភាគ​លើក​ឡើង​ថា លោក ហ៊ុន សែន ថ្លែង​ឲ្យ​ពលរដ្ឋ​ទៅ​ដុត​រូប​នាគ​នៅ​ជាប់​នឹង​វត្ត​អារាម​នានា​នោះ គ្រាន់​តែ​ជា​ការ​បង្វែរ​រឿង​តែប៉ុណ្ណោះ ព្រោះ​លោក​កំពុង​ភ័យ​ខ្លាច​ចំពោះ​ការ​ដុត​រូប​ទីងមោង​នេះ។ ម្យ៉ាង​ទៀត ការ​ជំរុញ​របស់​លោក  ហ៊ុន សែន ដូច្នេះ គឺ​មិន​ខុស​ពី​លោក​ក៏​កំពុង​តែ​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ដុត​វត្តអារាម​ដូច្នោះ​ដែរ។

សូមស្ដាប់​ការ​បកស្រាយ​របស់​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ជំរុញ​ការ​ជំរុញ​របស់​លោក ហ៊ុន សែន ឲ្យ​ពលរដ្ឋ​ប្រឆាំង​លោក​ដុត​រូប​នាគ​នៅ​ជាប់​វត្តអារាម​នេះ និង​ការ​ឆ្លើយ​តប​របស់​លោក ជា យូហន ពី​ខាង​អូស្ត្រាលី តាម​ការ​សាកសួរ​របស់​លោក ជុន ច័ន្ទបុត្រ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (20)
Share

អ្នក​អាន​អនាមិក

ពី Take this dictator to custody please...

Don't forget to make more copycat from all evil man HUNSEN's who committed atrocity on the Cambodian pple since the first day he holdup the power in 1979 to present.Brought all those bloodshed criminal cases to let the whole world know who's the hell dictator HunSen?,spread the slogans,burns his evil effigies and curse him in hell sooner rather later"let rock'n roll",and everybody must be discipline in role,be respect public place,be nice organizer,non-violence peaceful protester,respect the rule of law,no littering in public streets and all have fun.

Mar 14, 2018 07:27 PM

SOK LENG

ពី P PENH

កុំពុងតែមានប្រសិទ្ធិភាពហើយពីព្រោះព្រាយបីសាចកុំពុងចូលរូបវាហើយវាបញ្ជាឲ្យបាញ់ប្រជាពលរដ្ឋដែលតវ៉ាប្រឆាំងនឹងវានៅខេត្តក្រចេះស្លាបអស់៦នាក់នឹងរបួសជាង១០នាក់នឹងបាត់ខ្លួន៤០នាក់៕

Mar 08, 2018 07:39 PM

Meet the world's most terrifying man dictator known as tmil HunSen

Fascist dictator Hun Sen road to hell soon rather later...

Mar 06, 2018 02:00 PM

All commies disbelief God

If,tmil evil Hun Sen said,that no anybody can kill his redevil souls"tmil HunSen's effigy burning/dummy"at Asian-Pacific Economic Conference or APEC" he says so everybody can kill him at anytime by burning his effigy fire dragon monument on every khmer's temple wall and he would be die soon.But matter fact he wants everybody to destroy all Cambodian's national religion like in killing fields 1975-1979 that why Pol Pot/HunSen destroyed all those temples/churchs across the country"all commies's ideology disbelief to all God"that why everybody have to be careful with all those extremist radical propaganda act like a terror group.

Mar 06, 2018 01:56 PM

អ្នក​អាន​អនាមិក

ពី Phnom Penh

ហ៊ុនសែនពិតជាភ័យខ្លាចណាស់។ គាត់និយាយថាកុំដុតវា, វាធ្វើឱ្យមនុស្សដុតវាកាន់តែច្រើន។ ហ៊ុនសែនគិតថានិយាយថាដុតវាប្រហែលជាមនុស្សឈប់។ ប្រជាជនខ្មែរត្រូវរកអ្វីដែលធ្វើឱ្យលោកហ៊ុនសែនព្រួយបារម្ភ។ ឥឡូវនេះហ៊ុន - សែនកំពុងព្យាយាមលាក់ការភ័យខ្លាចចំណុចខ្សោយរបស់គាត់។ យើងកំពុងខិតកាន់តែជិតដល់ថ្ងៃចុងក្រោយរបស់គាត់។

Mar 04, 2018 03:55 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល