តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម

ដោយ យន់ សាមៀន
2023.03.18
Share on WhatsApp
Share on WhatsApp
តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។
AP

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ចេញ​ដីកា​ចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដោយសារតែ​មានការ​ចោទប្រកាន់​ថា លោក​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ចាប់​ពង្រត់​កុមារ​ពី​អ៊ុយក្រែន។

សេចក្តី​ថ្លែងការណ៍​តុលាការ​ចេញ​កាល​ពី​ថ្ងៃទី​សុក្រ​ទី​១៧ មីនា ថា លោក ពូទីន “​ត្រូវ​បាន​ចោទប្រកាន់​ថា ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​សង្គ្រាម នៃ​ការ​និរទេស​ដោយ​ខុសច្បាប់​នៃ (​កុមារ​) និង​ការ​ផ្ទេរ​កុមារ​ដោយ​ខុសច្បាប់ ពី​តំបន់​កាន់កាប់​របស់​អ៊ុយក្រែន​ទៅ​កាន់​សហព័ន្ធ​រុស្ស៊ី”។

តុលាការ​ក៏​បាន​ចេញ​ដីកា​កាល​ពី​ថ្ងៃ​សុក្រ​សម្រាប់​ការ​ចាប់​ខ្លួន Maria Alekseevna Lvova-Belova ស្នងការ​ទទួលបន្ទុក​សិទ្ធិ​កុមារ​នៅក្នុង​ការិយាល័យ​ប្រធានាធិបតី​នៃ​សហព័ន្ធ​រុស្ស៊ី ចំពោះ​ការ​ចោទប្រកាន់​ស្រដៀង​គ្នា​នេះ​ដែរ។

នេះ ជា​លើកទីមួយ​ហើយ ដែល​តុលាការ​បាន​ចេញ​ដីកា​ប្រឆាំង​នឹង​សមាជិក​អចិន្ត្រៃយ៍​មួយ​ក្នុង​ចំណោម​សមាជិក​អចិន្ត្រៃយ៍​ទាំង​ប្រាំ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

ប្រធាន​តុលាការ​លោក Piotr Hofmanski បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​វីដេអូ​មួយ​ថា ខណៈ​ពេល​ដែល​ចៅក្រម​របស់ ICC បាន​ចេញ​ដីកា​នោះ វា​នឹង​អាស្រ័យ​លើ​សហគមន៍​អន្តរជាតិ​ដើម្បី​អនុវត្ត​ដីកា​នេះ។ តុលាការ​គ្មាន​កម្លាំង​ប៉ូលិស​របស់​ខ្លួន​ដើម្បី​អនុវត្ត​ដីកា​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។