0:00 / 0:00
លោក សម រង្ស៊ី នៅតែជឿជាក់ថា លោក ហ៊ុន សែន មិនអាចស៊ូទ្រាំនឹងសម្ពាធអន្តរជាតិបានយូរតទៀតទេ។ មិនយូរប៉ុន្មានលោក ហ៊ុន សែន ត្រូវតែបង្ខំចិត្តដោះលែងលោក កឹម សុខា ជាក់ជាមិនខាន ព្រោះលោក ហ៊ុន សែន ទាល់ច្រក។ លោក សម រង្ស៊ី អះអាងថា ច្រកណាក៏លោក ហ៊ុន សែន ចាញ់ដែរ ឯអ្នកដែលឈ្នះ គឺប្រជារាស្ត្រខ្មែរ ដែលនិយមប្រជាធិបតេយ្យ ដែលចង់ឲ្យលោក កឹម សុខា មានសេរីភាពឡើងវិញ និងមានការស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យផងដែរ។
សូមស្ដាប់បទសម្ភាសន៍របស់លោក មួង ណារ៉េត ជាមួយលោក សម រង្ស៊ី ដូចតទៅ៖
