លោក សម រង្ស៊ី ថា មិនស្ដាយទ្រព្យ តែឈឺចាប់រឿងលោក ហ៊ុន សែន បំផ្លាញជាតិ
2023.01.14

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ អះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង តាមរយៈការរឹបអូសផ្ទះសម្បែង និងប្តឹងទារលុយ។ រីឯក្រុមបក្ខពួកគណបក្សកាន់អំណាចវិញ បែរជាសប្បាយជាមួយលោក ហ៊ុន សែន ដែលដឹកនាំប្រទេសជាង ៤០ឆ្នាំ ធ្វើឲ្យប្រជារាស្រ្តរងទុក្ខវេទនា។
លោក សម រង្ស៊ី ប្រកាសដូច្នេះ នៅស្របពេលដែលអតីតអនុប្រធានគណបក្សសម រង្ស៊ី និងជាមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក គង់ គាំ បានបង្ខំចិត្តប្រគល់ផ្ទះ និងកម្មសិទ្ធិដីធ្លី ជូនរដ្ឋាភិបាលឯកបក្ស ក្រោយពីលោក ហ៊ុន សែន បានព្រមានប្តឹងទៅតុលាការ។
សូមស្ដាប់បទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា ជាមួយលោក សម រង្ស៊ី ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។