លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១២ ខែឧសភា បានប្រតិកម្មខ្លាំងៗ ចំពោះគណបក្សប្រឆាំងថា ប្រសិនបើគណបក្សមួយនេះមិនឲ្យគ្រួសាររបស់លោកបានសុខ នោះលោកនឹងមិនឲ្យគណបក្សនេះបានសុខដូចគ្នា។ ភ្លាមៗក្រោយប្រតិកម្មរបស់លោក ហ៊ុន សែន នេះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ថា ខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់របស់លោក ហ៊ុន សែន នោះទេ។
ចំណែកអ្នកតាមដានបញ្ហានយោបាយនៅក្នុងប្រទេសវិញ ពួកគេចាត់ទុកថា ពាក្យសម្ដីដែលប្រមុខរដ្ឋាភិបាលលើកមកនិយាយម្ដងហើយម្ដងទៀតនេះ ជាការឆ្លុះបញ្ចាំងពីវប្បធម៌សងសឹកគ្នាមិនចេះចប់មិនចេះហើយទៅវិញ។
លោកសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយម្នាក់ លោក សូ ចន្ថា ថែមទាំងហៅអំពើនេះថា ជាការខ្វះភាពចាស់ទុំផ្នែកនយោបាយផង។
សូមស្ដាប់បទសម្ភាសន៍រវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក សូ ចន្ថា អំពីរឿងនេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។