អ្នកឃ្លាំមើលរដ្ឋសភា និងតំណាងរាស្ត្រ នៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា អង្គការខុមហ្វ្រែល (Comfrel) លោក សាំ ស៊ីឃ្លីន វាយតម្លៃថា សភានីតិកាលទី៦ ដែលគ្រប់គ្រងដោយគណបក្សកាន់អំណាចតែមួយ នៅមានខ្វះភាពចន្លោះជាច្រើន ក្នុងការបំពេញតួនាទីកាតព្វកិច្ចរបស់ខ្លួន ដើម្បីជួយដោះស្រាយបញ្ហាដល់ពលរដ្ឋ និងជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ។
មន្ត្រីឃ្លាំមើលការបោះឆ្នោត សង្កេតឃើញថា អ្នកតំណាងរាស្ត្រនៃគណបក្សកាន់អំណាចបានចុះមូលដ្ឋានសុខទុក្ខ ចែកអំណោយដល់ពលរដ្ឋក្នុងក្របខ័ណ្ឌគណបក្ស ប៉ុន្តែអាក់ខានក្នុងការអន្តរាគមន៍ដោះស្រាយបញ្ហា និងទុក្ខលំបាកនានា ដែលពលរដ្ឋកំពុងជួបប្រទះ។
សូមលោកអ្នកនាងចុចស្ដាប់បទសម្ភាសន៍របស់អ្នកស្រី ខែ សុណង ជាមួយមន្ត្រីផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល (Comfrel) លោក សាំ ស៊ីឃ្លីន នៅក្នុងនាទីវេទិកាអ្នកស្ដាប់អាស៊ីសេរី កាលពីរាត្រី ថ្ងៃសុក្រ ទី៨ មេសា ជុំវិញបញ្ហានេះ...
