គណៈកម្មការអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងប្រធានាធិបតីបារាំងលោក អេម៉ាណូអែល ម៉ាក្រុង (Emmanuel Macron) បានឆ្លើយតបទៅលិខិតសហគមន៍ខ្មែររស់នៅសហភាពអឺរ៉ុបថា ពួកគេនឹងតាមដានយ៉ាងចិត្តទុកដាក់ អំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា នឹងស៊ើបអង្កេតបក្ខពួករបស់លោក ហ៊ុន សែន ប្រើប្រាស់ទឹកដីអឺរ៉ុប ដើម្បីធ្វើសកម្មភាពរំលោភសិទ្ធិមនុស្ស។
ការលើកឡើងបែបនេះ ជាការឆ្លើយតបទៅនឹងលិខិតរបស់សហគមន៍ខ្មែរ នៅសហភាពអឺរ៉ុប ដែលបានដាក់លិខិតទៅស្ថាប័នទាំងពីរនេះឲ្យ ពិនិត្យមើលសកម្មភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រើប្រាស់ទឹកដីសហភាពអឺរ៉ុប គំរាមកំហែងពលរដ្ឋខ្មែរនៅអឺរ៉ុបពេល លោក ហ៊ុន សែន បានទៅចូលរួមក្នុងសន្និសីទកំពូល EU-Asean កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២។
ស្ដាប់បទសម្ភាសន៍រវាង លោក ទីន ហ្សាការីយ៉ា និង លោក ទេព មនោរម្យ តំណាងសហគមន៍ខ្មែររស់នៅសហភាពអឺរ៉ុបអំពីបញ្ហានេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។