បទសម្ភាសន៍​លោក ទៀ បាញ់ អំពី​ការ​ត្រៀម​កងទ័ព​ចាំ​កម្ទេច​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ

ដោយ ហេង រស្មី
2019.10.08
ទៀ បាញ់ សម រង្ស៊ី លោក ទៀ បាញ់ (ឆ្វេង) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។
រូប៖ ហ្វេសប៊ុក General TEA Banh និង Sam Rainsy

ភ្លាម​ៗ ក្រោយ​ពី​ការ​ប្រកាស​របស់​មេ​ដឹក​នាំ​របបក្រុង​ភ្នំពេញ​លោក ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ លោក ទៀ បាញ់​ មាន​ប្រសាសន៍ថា​ កងទ័ព​បាន​ដាក់​ពង្រាយ​រួច​ជា​ស្រេច នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា និង​ប្រទេស​ជិត​ខាង ដើម្បី​ចាំ​កម្ទេច​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ទៀបាញ់ អះអាង​ថា ការ​ដាក់​ពង្រាយ​កងទ័ព ប្រដាប់​ដោយ​អាវុធ​គ្រប់​ប្រភេទ​នេះ គឺ​ដើម្បី​បង្ក្រាប​ទៅលើ​កម្លាំង​ប្រជាពលរដ្ឋ​ ដែល​អម​ដំណើរ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក​ សម រង្ស៊ី​ វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។

សូម​លោក​អ្នក​នាង​ចុច​ស្តាប់​សំឡេង​នៃ​បទ​សម្ភាសន៍ រវាង​លោក ហេង រស្មី និង​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ជុំវិញ​បញ្ហា​នេះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។