ភាព​មិន​ប្រក្រតី​ជុំវិញ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ទី​៤

មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ៣​ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​បាន​ចាប់​ផ្ដើម​មក​នេះ គេ​ពុំ​ទាន់​មាន​របាយការណ៍​ណា​មួយ​ស្ដីពី​ការ​គំរាម​កំហែង​ខាង​នយោបាយ​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​មាន​ភាព​មិន​ប្រក្រតី​មួយ​​​ចំនួន​បាន​កើត​ឡើង។
ដោយ វិទ្យុ អាស៊ីសេរី
2013.06.30
បក្ស សង្គ្រោះ​ជាតិ សៀមរាប ៣០៥ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ភាគ​ច្រើន​ជា​យុវជន និង​និស្សិត ចូល​រួម​ហែ​ក្បួន​យុទ្ធនាការ​ឃោសនា​នៅ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០១៣។
RFA/Hang Savyouth

ខេត្ត​ព្រះវិហារ៖ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ព្រះវិហារ បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជា​កម្ពុជា នៅ​ក្នុង​ស្រុក​រវៀង ថា​មាន​ចេតនា​រំខាន​ដល់​ក្បួន​យុទ្ធនាការ​ឃោសនា​គណបក្ស​ប្រឆាំង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​មិថុនា។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ហង្ស សាវយុត៖

 

ខេត្ត​រតនគិរី៖ ប្រជាពលរដ្ឋ​ចោទ​ប្រកាន់​មន្ត្រី​មូលដ្ឋាន​និង​មន្ត្រី​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ឃ) ថា​មិន​ប្រកាន់​ជំហរ​អព្យាក្រឹត​ក្នុង​យុទ្ធនាការ​ឃោសនា​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​តាម​មូលដ្ឋាន​នោះ​ឡើយ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក រដ្ឋា វីសាល អំពី​បញ្ហា​នេះ៖

 

ខេត្ត​បាត់ដំបង៖ មេ​ភូមិ​ព្រែក​មហាទេព ស្ថិត​ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បាន​យក​សន្លឹក​ឆ្នោត​ថត​ចម្លង ស ខ្មៅ ទៅ​បង្រៀន​​​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ ឲ្យ​គូស​លើ​លេខ​រៀង​ទី​៤ ដែល​ជា​លំដាប់​លេខ​រៀង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ មន្ត្រី​ឃ្លាំ​មើល​ដំណើរ​បោះ​ឆ្នោត​ចាត់​ទុក​ថា រូបភាព​នេះ​ជា​ករណី​គំរាមកំហែង និង​ជា​អំពើ​ផ្ទុយ​ពី​គោលការណ៍​ច្បាប់។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក សួន សុផលមុន្នី៖

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ប៉ូលិស​ថៃ​ស៊ើបអង្កេត​ឃើញ​ថា ករណី​ធ្វើឃាត​លើ​លោក លិម គិមយ៉ា មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ ដោយ​មាន​មេខ្លោង​នៅ​កម្ពុជា
អត្ថបទពេញនិយម
នយោបាយ
ជនសង្ស័យ​ ដែល​បាញ់​សម្លាប់​លោក លិម គិមយ៉ា នៅ​បាងកក អាជ្ញាធរ​ចាប់​បាន​​នៅ​ក្នុង​ទឹក​ដី​ខ្មែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។