អាជ្ញាធរ​ខេត្ត​កណ្ដាល​ចាប់ខ្លួន​បេក្ខជន​មួយ​រូប​នៅ​ស្រុក​ខ្សាច់កណ្ដាល​នៃ​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ

0:00 / 0:00

អាជ្ញាធរ​ខេត្ត​កណ្ដាល ចាប់ខ្លួន​បេក្ខជន​មេឃុំ​ពុក​ឫស្សី ខេត្ត​កណ្ដាល នៃ​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ កាលពី​ថ្ងៃ​សៅរ៍ ទី​៥ ខែ​មីនា ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី។

អគ្គហិរញ្ញិក​នៃ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ ឲ្យ​ដឹង​កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​៥ មីនា ថា អាជ្ញាធរ​បាន​ចាប់​បេក្ខជន​មេឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់​កណ្ដាល លោក ជាម សុខុម យក​ទៅ​សាកសួរ​និង​ឃុំខ្លួន​នៅ​អធិការដ្ឋាន​ស្រុក​ខ្សាច់កណ្ដាល រហូតដល់​យប់​ថ្ងៃ​ដដែល​មិនទាន់​ដោះលែង​នោះ​ទេ​។ លោក​យល់​ថា នេះ​គឺជា​ការ​គំរាមកំហែង​ថ្មី​មួយទៀត​មក​លើ​សកម្មជន​គណបក្ស​លោក ពីព្រោះ​លោក ជាម សុខុម តែង​ចូលរួម​ធ្វើ​សកម្មភាព​ការពារ​ប្រយោជន៍​របស់​សហគមន៍​៖ « នៅ​តំបន់​ហ្នឹង​គាត់​គឺជា​មនុស្ស​ដែល​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​រឿង​ហ្នឹង​ក៏​ទាក់ទង​នឹង​រឿង​នយោបាយ​ច្រើនជាង​រឿង​បញ្ហា​ដីធ្លី​។ ខ្ញុំ​បាន​សួរ​ប៉ូលិស​ស្រុក​ហ្នឹង គេ​ថា​នឹង​បញ្ជូន​គាត់​មក​លើ»។

កាលពី​ថ្ងៃ​សៅរ៍​ទី​៥ មីនា អាជ្ញាធរ​ឃាត់ខ្លួន​លោក ជាម សុខុមដែល ជា​អនុប្រធាន​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ​ស្រុក​ខ្សាច់កណ្ដាល ក្នុង​ពេល​ដែល​លោក និង​ពលរដ្ឋ​បាន​ទៅ​រារាំង​គ្រឿងចក្រ​មិន​ឲ្យ​ឈូស​ឆាយ​ដី​ជម្លោះ​ក្នុង​បរិវេណ​វត្ត​មុនីរង្សី ហៅ​វត្ត​ទួលគោកសង្កែ ចំនួន​៣​ហិកតារ ដែល​អ្នកភូមិ​រក្សា​និង​ការពារ​ទុកជា​សម្បត្តិ​រួម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។