កញ្ញា សេង ធារី វិញ មេធាវីការពារក្ដីរបស់កញ្ញា គឺ លោក ជូង ជូងី បានចូលជួបសួរសុខទុក្ខកញ្ញារួចហើយ កាលពីថ្ងៃទី១៩ កក្កដាម្សិលមិញ។ លោកបន្តថា នេះជាការចូលសួរសុខទុក្ខលើកទីបីហើយ បន្ទាប់ពីកញ្ញាត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តព្រះវិហារ។
លោកមេធាវីបន្តថា ស្ថានភាពសុខភាព និងផ្លូវចិត្តរបស់កញ្ញា សេង ធារី នៅតែរឹងមាំដដែល ដោយនៅទីនោះមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅទីនោះ។ ជាមួយគ្នានេះ លោកកំពុងពិភាក្សាជាមួយកញ្ញា អំពីការដាក់ពាក្យប្ដឹងទៅតុលាការស្នើសុំឱ្យផ្ទេរការឃុំខ្លួនពីពន្ធនាគារខែត្រព្រះវិហារ មកកាន់ពន្ធនាគារព្រៃសនៅរាជធានីភ្នំពេញវិញ។
កញ្ញា សេង ធារី ត្រូវបានតុលាការសម្រេចបញ្ជូនខ្លួនយកទៅឃុំនៅពន្ធនាគារខេត្តព្រះវិហារ នៅថ្ងៃទី១៥ មិថុនា ក្រោយពីចាប់ខ្លួនមួយថ្ងៃ។ កញ្ញាត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារ ៦ឆ្នាំ ក្នុងសំណុំរឿង រួមគំនិតក្បត់ និងចូលរួមក្នុងសកម្មភាពផ្សេងៗ ប្រឆាំងរដ្ឋាភិបាលជាមួយអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ។
មន្ត្រីសង្គមស៊ីវិល អង្គការជាតិ អន្តរជាតិ និងអ្នកគាំទ្រកញ្ញា ស្នើឱ្យតុលាការបញ្ជូនកញ្ញា សេង ធារី មកកាន់ពន្ធនាគារព្រៃសវិញ ព្រោះការឃុំខ្លួនកញ្ញានៅភ្នំពេញមិនបានបង្កឱ្យមានភាពអសន្តិសុខដូចការលើកឡើងរបស់មន្ត្រីពន្ធនាគារនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។