ព្រះសង្ឃ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​រឿង​លោក ខឹម វាសនា ប្រមាថ​ព្រះពុទ្ធ​សាសនា

ដោយ ថា កិត្យា
2015-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះ​មហា​សុមេធា​ធិបតី នន្ទ ង៉ែត ព្រះសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (រូប​កាន់​មេក្រូ) មាន​ថេរដីកា​ក្នុង​អនុសំវច្ឆរៈ​មហា​សន្និបាត​លើក​ទី​២៤ ឬ​ហៅ​ថា កិច្ច​ប្រជុំ​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥ នា​សាល​មហោស្រព​ចតុមុខ។
ព្រះ​មហា​សុមេធា​ធិបតី នន្ទ ង៉ែត ព្រះសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (រូប​កាន់​មេក្រូ) មាន​ថេរដីកា​ក្នុង​អនុសំវច្ឆរៈ​មហា​សន្និបាត​លើក​ទី​២៤ ឬ​ហៅ​ថា កិច្ច​ប្រជុំ​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥ នា​សាល​មហោស្រព​ចតុមុខ។
RFA

មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស ស្នើ​ឲ្យ​រដ្ឋាភិបាល​ចេញ​មុខ​អន្តរាគមន៍​ទប់ស្កាត់​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ដែល​កំពុង​ធ្វើ​ចលនា​បំផ្លាញ​សាសនា​របស់​រដ្ឋ។ ចំណែក​លោក ខឹម វាសនា បដិសេធ​ថា លោក​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា​នោះ​ទេ។

ការ​ស្នើ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ជុំវិញ​ករណី​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ដែល​បាន​និយាយ​ឆ្គាំឆ្គង​លើ​ព្រះពុទ្ធ​សាសនា​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​បិទ​បញ្ចប់​អនុសំវច្ឆរៈ​មហាសន្និបាត​លើក​ទី​២៤ ឬ​ហៅ​ថា កិច្ចប្រជុំ​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ នា​សាល​មហោស្រព​ចតុមុខ។

​សមាជិក​ថេរ​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះចៅ​អធិការ​វត្ត​ស្រះចក ព្រះតេជព្រះគុណ ឈឹង ប៊ុនឈា មាន​ថេរដីកា​ថា មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​បាន​ស្នើ​សុំ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​រួច​ហើយ ដើម្បី​ទប់ស្កាត់​ការ​ហែកហួរ​ព្រះពុទ្ធ​សាសនា​ពី​សំណាក់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​មាន​លោក ខឹម វាសនា ជា​ប្រធាន។ ប៉ុន្តែ​ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​លោក ខឹម វាសនា យ៉ាង​ណា​នោះ គឺ​ស្រេច​តែ​លើ​រដ្ឋាភិបាល ដែល​មាន​កាតព្វកិច្ច​ការពារ​ព្រះពុទ្ធ​សាសនា៖ «អង្គការ​សាសនា​មាន​តែ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឲ្យ​លោក​ជួយ​ដើម្បី​ការពារ​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ ជា​ឃ្លាំង​ជា​គ្រឹះ​នៃ​វប្បធម៌​ជាតិ និង​ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ ហើយ​ខ្មែរ​បាន​យក​វិថី​ព្រះពុទ្ធ​សាសនា​សម្រាប់​ដំណើរ​ស្វែង​រក​សុភមង្គល»

​កិច្ចប្រជុំ​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​ដែល​ធ្វើ​ឡើង​រយៈពេល ២​ថ្ងៃ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ មក​នោះ គឺ​ផ្ដោត​សំខាន់​លើ​ករណី​លោក ខឹម វាសនា។ មន្ត្រី​សង្ឃ​ជា​ច្រើន​អង្គ​បាន​លើក​ឡើង​ថា ការ​ឃោសនា និង​ចលនា​នយោបាយ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គឺ​ចង់​ផ្ដួល​រំលំ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ។ ការ​ចោទ​ប្រកាន់​ដូច្នេះ នៅ​បន្ទាប់​ពី​លោក ខឹម វាសនា តែងតែ​ប្រើ​ពាក្យ​អសុរោះ ជេរប្រមាថ​ព្រះសង្ឃ និង​ធ្វើ​ចលនា​បញ្ចូល​មនោគមវិជ្ជា​ដល់​យុវជន​ឲ្យ​ស្អប់​ព្រះពុទ្ធ​សាសនា​ជាដើម។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា សុំ​ការ​ឆ្លើយ​តប​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ លោក​បដិសេធ​ថា មិន​បាន​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​ព្រះពុទ្ធ​សាសនា និង​ព្រះសង្ឃ​ឡើយ។ លោក ខឹម វាសនា បញ្ជាក់​ថា កន្លង​មក​លោក​និយាយ​ប៉ះពាល់​តែ​មនុស្ស​ខូច​ដែល​ជ្រក​ក្រោម​ស្លាក​ព្រះពុទ្ធ​សាសនា​នោះ​ទេ។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ព្រះតេជព្រះគុណ ឈឹង ប៊ុនឈា មាន​ថេរដីកា​ថា ការ​លើក​ឡើង​នេះ គ្រាន់​តែ​ជា​ការ​ឆ្លើយ​ដោះសា​ប៉ុណ្ណោះ៖ «ព្រះសង្ឃ​ទូទាំង​ប្រទេស​គាត់​ចាត់​ទុក​ជា​អា​ចោរ​ថង់​យាម ប៉ុន្តែ​គាត់​ថា គាត់​ជេរ​បុគ្គល​គួរ​ជេរ​នោះ គ្រាន់​តែ​ជា​លេស។ គាត់​ជេរ​រហូត វាយ​រហូត​អ៊ីចឹង​ថា បុគ្គល​ខូច​ម្នាក់​ពីរ​នាក់​ដែល​ខុស​នោះ តើ​សំខាន់​ណាស់​ទៅ​អី? វា​មិន​សំខាន់​ជាង​ព្រះសង្ឃ​ដែល​ធ្វើ​ល្អ​រាប់​ម៉ឺន​អង្គ​ផ្សេង​ទៀត​ឡើយ»

​ទាក់ទិន​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថា មិន​ទទួល​បាន​លិខិត​ស្នើ​សុំ​អន្តរាគមន៍​ឡើយ​ទេ។

ដោយ​ឡែក​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនទិញ មាន​ថេរ​ដីកា​ថា ប្រសិនបើ​លោក ខឹម វាសនា មិន​ប្ដូរ​របៀប​ធ្វើ​នយោបាយ​លើ​ទឹក​ដី​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ទេ​នោះ ព្រះតេជព្រះគុណ​នឹង​ធ្វើ​ញត្តិ​ថ្កោលទោស និង​ធ្វើ​ធម្មយាត្រា​ទៅ​កាន់​ទីស្នាក់ការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដើម្បី​បន្ត​សុំ​បិណ្ឌបាត​ឲ្យ​លោក​ឈប់​ជាន់​ឈ្លី​ព្រះពុទ្ធ​សាសនា​ដើម្បី​ប្រជាប្រិយភាព​នយោបាយ៖ «អាត្មា​ចង់​ឲ្យ​គណបក្ស​នយោបាយ​ច្រើន ដើម្បី​ជួយ​ជាតិ ប៉ុន្តែ​បើ​បង្កើត​គណបក្ស​នយោបាយ​បង្ក​បញ្ហា​ដល់​ជាតិ អាត្មា​តវ៉ា​មិន​រា​ថយ​ឡើយ»

នៅ​ក្នុង​កិច្ចប្រជុំ​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​នោះ គណៈ​សង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ណែនាំ​ដល់​ព្រះ​មេគណ និង​ព្រះ​អនុគណ ព្រម​ទាំង​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ទាំង​អស់ ត្រូវ​អូស​ទាញ​ភិក្ខុ សាមណេរ​ទាំង​ឡាយ​ដែល​សេព​គប់​ជាមួយ​លោក ខឹម វាសន មក​អប់រំ​ឡើង​វិញ។ បើ​ភិក្ខុ​សាមណេរ​ទាំង​នោះ​មិន​ព្រម​ស្ដាប់ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ស្ថិត​នៅ​ជា​ភេទ​ជា​អ្នក​បួស​ទៀត​ឡើយ។ លើស​ពី​នេះ មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម​ត្រូវ​ផ្សព្វផ្សាយ​អប់រំ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ យល់​ដឹង​ពី​សកម្មភាព និង​ចលនា​បំផ្លាញ​ព្រះពុទ្ធ​សាសនា​ពី​ក្រុម​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (8)
Share

អ្នក​អាន​អនាមិក

ខឹមវាសនាមិនបានផ្តួលរំុលំសាសនាទេ​ តែគាត់នឹងធ្វើអោយសាសនាបរិសុទ្ធឡើងវិញ​ ដូចរាល់ថ្ងៃនេះមានការបោកប្រាស់ខ្លាំងណាស់

Jan 11, 2016 01:52 PM

សុកណា

ពី Phnom Penh

Trying to wipe out criticism and promoting misbehaviour of monkshood, especially Srahjok special case.

Jan 11, 2016 12:18 PM

អ្នក​អាន​អនាមិក

Give power to Kem Veasna and he will turn into Pol Pot. This is how I see it.

Jan 01, 2016 01:48 PM

Obama

ពី Angkor

I've read several books on the KR top leaders such as Pol Pot, Khiev Samphon and Noun Chea, etc. Digging up real facts of the brutal regime, these KR top leaders were also victims of their politics and or killing field. Who was behind the scene? I find that Pol Pot was not smart enough to do the politics against his long-century enemies even if he had a real heart to help Cambodia and Khmer. His knowledge and vision was limited. He had no capacity to explain or educate his ill-minded Cambodian people. Most of the Cambodian people have poor mental health if compared to the neighboring countries. Most of Cambodian politicians are always cheating their own people.

Apr 26, 2016 12:21 AM

PPPP

ពី CCC

I find that Pol Pot was not smart enough to do the politics against his long-century enemies even if he had a real heart to help Cambodia and Khmer.

Apr 26, 2016 12:23 AM

អ្នក​អាន​អនាមិក

៉ប្រមាថព្រះពុទ្ធសាសនា៉ព្រះសង្ឃចេះលេងពាក្យដូចអ្នកនយោបាយផង!
សង្ឃខឹងនឹងការគេលើកឡើងយ៉ាងនេះព្រមទាំងដាក់ពាក្យបណ្តឹងទៀត នេះបញ្ជាក់សអោយឃើញព្រះសង្ឃមិនទាន់មានខន្តីនៅឡើយ ព្រះមិនបានទបតនឹងមា(យក្យ)មកផ្ចាញ់ព្រះអង្គឡើយ៕ហេតុក៏មិនមើលការពិតក្នុងសង្គមខ្មែរ នូវភាពស្រុតចុះនៃពុទ្ធសាសនា?
សនិ្នបាតសង្ឃគួរតែរឹតបន្តឹងវិន័យសង្ឃប្រសើជាជាងការរករឿងនិងគ្រហស្ថ ការដែលមន្ត្រីសង្ឃប្រតិកម្មយ៉ាងនឹងហាក់ដូចជាលើកទឹកចិត្តអោយសង្ឃរឺជនខិលខូចកាន់តែប្រព្រិត្តបន្ត

Dec 31, 2015 08:58 PM

អ្នក​អាន​អនាមិក

ចុះ លោក ហ៊ុន សែន មួលបង្កាច់ ធ្វើបាបគេ លួចសម្លាប់គេ តើ មានទោស កំរិតណា ក្នុងព្រះពុទ្ធ ? !

Dec 31, 2015 05:42 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល