0:00 / 0:00
អ្នកវិភាគលើកឡើងថា សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើមនុស្សជំនិត របស់លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្សនេះ គឺជាការព្រមានជាលើកដំបូង ដើម្បីឲ្យរបបលោក ហ៊ុន សែន ធ្វើការកែប្រែការដឹកនាំរបស់ខ្លួន ឲ្យងាកមកគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ បើពុំនោះទេ មន្ត្រីជាច្រើននាក់ទៀត ដែលជាដៃជើងរបស់លោក ហ៊ុន សែន នឹងទទួលរងទណ្ឌកម្មពីអាមេរិកបន្ថែមទៀត។
ការលើកឡើងរបស់អ្នកវិភាគនេះ នៅស្របពេលក្រសួងមួយចំនួននៃរបបលោក ហ៊ុន សែន បានចេញលិខិតថ្កោលទោសសហរដ្ឋអាមេរិក និងមិនទទួលស្គាល់ចំពោះការដាក់ទណ្ឌកម្មលើលោក ហ៊ីង ប៊ុនហៀង នេះ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ទីន ហ្សាការីយ៉ា ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
