គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់គ.ជ.ប អះអាងថា ចេញសេចក្ដីថ្លែងការណ៍អះអាងថា ការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្ថិតក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្លាប់សាធារណៈល្អ និងមិនកើតរូបភាពអវិជ្ជមានណាមួយឡើយ។
គ.ជ.បបញ្ជាក់ទៀតថា គណបក្សនីមួយៗធ្វើសកម្មជនតាមមធ្យោបាយតាមលទ្ធភាពរៀងៗខ្លួន ដូចជា ការហែក្បួន ការជួបជុំសមាជិក និងអ្នកគាំទ្រ ការចែកខិត្តប័ណ្ណ ការមេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្ស និងចាក់មេក្រូចល័តតាមភូមិជាដើម។ ចំណែកអាជ្ញាធរមូលដ្ឋានបានជួយសម្រួលការធ្វើសកម្មភាពឃោសនារបស់គណបក្សនយោបាយ។ សមាជិក គ.ជ.ប លោក សោម សូរីដា លើកឡើងថា គណបក្សដែលធ្វើសកម្មភាពឃោសនានេះ មានភាពចាស់ទុំខាងនយោបាយ ចូលរួមអនុវត្តច្បាប់ បទបញ្ជាក្រមសីលធម៌សម្រាប់ការបោះឆ្នោត។
ទាក់ទងរឿងនេះវិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីមន្ត្រីសង្គមស៊ីវិលដែលធ្វើការងារទាក់ទងការបោះឆ្នោតបានទេ នៅថ្ងៃទី២៤ ខែឧសភា។
ទោះមានការអះអាងបែបនេះក្ដី ការឃោសនាបោះឆ្នោត និងមុនការបោះឆ្នោតនេះ បរិយាកាសនយោបាយស្ថិតនៅក្នុងការរឹតត្បិតសិទ្ធិសេរីភាព លើគណបក្សប្រឆាំង ដោយសមត្ថកិច្ចកាប់ខ្លួន សមាជិកគណបក្សប្រឆាំងជាបន្តបន្ទាប់ និងចាប់ខ្លួនប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ជាដើម។ ការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនេះ មានរយៈពេលចំនួន ៨ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
