លោក សម រង្ស៊ី ផ្ដើម​ទំព័រ​ឆ្នាំ​ថ្មី​ដោយ​បង្ហោះ​រូបភាព​ចាស់​ពេល​ចុះ​ជួប​អ្នកគាំទ្រ​នៅ​កម្ពុជា

ដោយ មួង ណារ៉េត
2019-01-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបភាព​លោក សម រង្ស៊ី (អាវ​ស​ពី​ស្ដាំ​ទីពីរ) ថត​ជាមួយ​អាជីវករ​តាម​ផ្សារ ដែល​បង្ហោះ​ក្នុង​ហ្វេសប៊ុក (Facebook) នៅ​ដើម​ឆ្នាំ​២០១៩។
រូបភាព​លោក សម រង្ស៊ី (អាវ​ស​ពី​ស្ដាំ​ទីពីរ) ថត​ជាមួយ​អាជីវករ​តាម​ផ្សារ ដែល​បង្ហោះ​ក្នុង​ហ្វេសប៊ុក (Facebook) នៅ​ដើម​ឆ្នាំ​២០១៩។
Photo courtesy of Sam Rainsy Facebook

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ចាប់ផ្ដើម​ទំព័រ​ឆ្នាំ​ថ្មី ដោយ​បង្ហោះ​រូបភាព​រំលឹក​អនុស្សាវរីយ៍​ចាស់ ពេល​ដែល​លោក​ចុះ​ជួប​អ្នកគាំទ្រ​នៅ​កម្ពុជា ដោយ​សរសេរ​សារ​អម​ជាមួយ​ថា​លោក​ជឿជាក់ថា លោក​នឹង​បាន​ជួប​ពលរដ្ឋ​ខ្មែរ នៅ​ស្រុក​ខ្មែរ នៅ​ឆ្នាំ​២០១៩ នេះ។ នៅ​ក្នុង​សារ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក កាលពី​ថ្ងៃទី១ ខ​មករា អមដោយ​រូបភាព​ប្រាំមួយ​សន្លឹក ដែល​បង្ហាញ​ថា​លោក ចុះសួរសុខទុក្ខ​ពលរដ្ឋ​ខ្មែរ​តាម​ផ្សារ លោក សម រង្ស៊ី បញ្ជាក់​បំណង​នៃ​ការ​បង្ហោះ​រូបភាព​ទាំងនោះ ថា​ជាការ​រម្លឹក​ពី​ការសប្បាយ ជួបជុំគ្នា​ជាមួយ​ជនរួមជាតិ​ខ្មែរ នាពេល​កន្លងមក។

លោក សម រង្ស៊ី បាន​ប្ដេជ្ញា​នៅមុន​ដាច់​ឆ្នាំ​ចាស់ ថា​លោក​នឹង​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ក្នុង​ឆ្នាំ​២០១៩ នេះ ព្រោះ​លោក​ថា កម្ពុជា​គឺជា​មាតុភូមិ​របស់​លោក និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ មិនមែន​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន និង​បក្សពួក​អ្នក​កាន់អំណាច​នោះ​ឡើយ។

ទោះជា​យ៉ាង​នេះ​ក្តី ការប្រកាស​ថា នឹង​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី នេះ ទទួល​បាន​ការ​ស្វាគមន៍​ភ្លាមៗ​ដែរ​ពី​លោក ហ៊ុន សែន និង​មន្ត្រី​របប​នេះ ប៉ុន្តែ មិនមែន​ស្វាគមន៍​ក្នុង​ន័យ​រាក់ទាក់​ស្មោះ​ស​ទេ តែ​ស្វាគមន៍​ក្នុង​ន័យ​ចង​អាឃាត ដោយ​លោក ហ៊ុន សែន ក៏​ប្ដេជ្ញា​ដែរ ថា​ឲ្យ​តែ​លោក សម រង្ស៊ី មក​ពេល​ណា ខ្នោះ និង​គុក នឹង​ស្វាគមន៍​លោក​ពេល​នោះ​ដែរ។

អ្នកវិភាគ​ថា គំនិត​ចង​អាឃាត​គ្នា​បែបនេះ គឺ​ផ្ទុយ​ពី​អ្វី​ដែល​អ្នកនយោបាយ តែងតែ​អះអាង​ថា នឹង​ប្រកាន់ខ្ជាប់​វប្បធម៌​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល