ព័ត៌មាន​សំខាន់​ប្រចាំ​ថ្ងៃ៖ អ្នក​វិភាគ​ថា លោក ហ៊ុន ម៉ាណែត កំពុង​ដើរ​តួនាទី​ជំនួស​លោក ទៀ បាញ់...

អ្នក​វិភាគ​ថា លោក ហ៊ុន ម៉ាណែត កំពុង​ដើរ​តួនាទី​ជំនួស​លោក ទៀ បាញ់

អ្នក​វិភាគ​នយោបាយ និង​មន្ត្រី​គណបក្ស​ប្រឆាំង លើក​ឡើង​ថា មេ​យោធា​ជាន់​ខ្ពស់ និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត កំពុង​បំពាន និង​ដើរ​តួនាទី​ជំនួស​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់។ ការ​លើក​ឡើង​ដូច្នេះ ដោយសារ​ពួកគាត់ សង្កេត​ឃើញ​ថា លោក ហ៊ុន ម៉ាណែត ក្រៅ​ពី​សាកល្បង​ធ្វើ​ការងារ​នយោបាយ​ជំនួស​ឪពុក​លោក​នោះ អ្នក​ចាំ​ស៊ី​កេរ​ឪពុក​រូប​នេះ ក៏​កំពុង​ក្ដោប​ក្ដាប់​ការងារ​សំខាន់ៗ​នៅ​ក្នុង​ជួរ​កងទ័ព ការ​ដើរ​តែង​តាំង និង​ការ​កែ​សម្រួល​មុខ​តំណែង​ជូន​នាយ​ទាហាន​តាម​អង្គភាព​ផ្សេងៗ និង​តែង​ជួប​ទំនាក់ទំនង​ជាមួយ​ប្រមុខ​ការពារ​ជាតិ ឬ​មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​បរទេស​ជាដើម ដែល​សកម្មភាព​នេះ​ជា​ការ​ពង្រឹង​អំណាច​ផ្ទាល់ខ្លួន ហើយ​កាត់​បន្ថយ​អំណាច​របស់​លោក ទៀ បាញ់ ដើម្បី​ធានា​សុវត្ថិភាព​ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​តួនាទី​កំពូល។

អាន​ព័ត៌មាន​ពិស្ដារ...Opens in new window ]

អ្នកឃ្លាំមើល​មិន​រំពឹង​ថា កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​ជា​ដុំ​កំភួន​លើ​ក្របខ័ណ្ឌ «ត្បូង​ពេជ្រ»

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​មិន​រំពឹង​ថា កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​ជា​ដុំកំភួន​លើ​កិច្ច​សហប្រតិបត្តិការ «​ត្បូង​ពេជ្រ​» ជាមួយ​ប្រទេស​ចិន​កុម្មុយនីស្ត​នោះ​ទេ។ ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា កម្ពុជា​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង (Beijing) លើ​កិច្ច​សហប្រតិបត្តិការ «​ត្បូង​ពេជ្រ​» និង​កិច្ច​សហប្រតិបត្តិការ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រួម​ទាំង​ការ​កសាង​ជោគវាសនា​ចិន​កម្ពុជា​រួមគ្នា។

អាន​ព័ត៌មាន​ពិស្ដារ...Opens in new window ]

ភ្ញៀវ​ទេសចរ​ជាង ១​លាន​នាក់ ចូល​កម្សាន្ត​បុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ធំ

ក្រសួងទេសចរណ៍​អះអាង​ថា ភ្ញៀវ​ទេសចរ​ជាង​១​លាន​នាក់ បាន​ចូលរួម​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ធំ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ថា រដ្ឋាភិបាល​គួរតែ​ធ្វើ​បទ​បង្ហាញ​អំពី​ការ​បំពុល​ទន្លេ និង​ការចូលរួម​ទប់ស្កាត់​បទល្មើស​នេសាទ​នៅក្នុង​ពិធី​នេះ​ផង​ដែរ។ បុណ្យ​ទន្លេ​លើក​ទី​៧ នៅ​ខេត្ត​កំពង់ធំ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ប្រមាណ ជិត​១​លាន ២​សែន​(១ ១២៤ ៥០០) នាក់ ត្រឹមតែ​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១០ ខែ​មីនា នេះ​យោង​ទៅ​តាម​ក្រសួង​ទេសចរណ៍ ប្រកាស​នៅ​ថ្ងៃទី​១១ ខែ​មីនា។

អាន​ព័ត៌មាន​ពិស្ដារ...Opens in new window ]

អាជីវករ​ផ្សារ​រាត្រី​នៅ​បាត់ដំបង​ត្អូញត្អែរ​ពី​គម្រោង​ផ្លាស់ប្ដូរ​ទីតាំង​លក់ដូរ​របស់​រដ្ឋបាល​ក្រុង

អាជីវករ​លក់​ចំណីអាហារ​តាម​ចិញ្ចើម​ផ្លូវ​នៅ​ផ្សារ​រាត្រី​ក្នុង​ក្រុង​បាត់ដំបង បារម្ភ​ថា ការផ្លាស់ប្ដូរ​ទីតាំង​តូប​ពី​មាត់​ស្ទឹង​សង្កែ ទៅ​លក់​នៅ​កន្លែង​ផ្សេង នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ពួកគាត់ ។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​រដ្ឋបាល​ក្រុង​បើក​ការពិភាក្សា​ជាមួយ​អាជីវករ​ដោយ​ផ្ទាល់ និង​រក​ទីតាំង​ផ្សេង​ដែល​សមស្រប​សម្រាប់​ការលក់ដូរ​របស់​ពួកគាត់។

អាន​ព័ត៌មាន​ពិស្ដារ...Opens in new window ]

អ្នកជំនាញ​មើល​ឃើញ​ថា​ប្រជាប្រិយភាព​របស់​លោក ហ៊ុន សែន កំពុង​ធ្លាក់ចុះ

អ្នកជំនាញ​មើល​ឃើញ​ថា ប្រជាប្រិយ​ភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​បន្ត​ធ្លាក់ចុះ ដោយសារ​កា​រំលោភសិទ្ធិ​មនុស្ស ការ​បង្ក្រាប់​លើ​សំឡេង​ប្រឆាំង ជាពិសេស​ខកខាន​ដោះស្រាយ​កង្វល់​របស់​ពល​រដ្ឋ​ជាដើម។ ការ​សង្កេត​ឃើញ​យ៉ាង​ដូច្នេះ ពួកគាត់​ផ្អែកលើ​ជនបរទេស​មួយ​ក្រុម​ដែល​ចុះ​មក​ស្ទង់​មតិ​អំពី​បញ្ហា​នយោបាយ និង​ការបោះឆ្នោត​នៅ​កម្ពុជា ដោយ​រក​ឃើញ​ថា អត្រា​ស្ត្រី​គាំទ្រ​ការដឹកនាំ​របស់​លោក ហ៊ុន សែន ច្រើន​ជាង​បុរស។

អាន​ព័ត៌មាន​ពិស្ដារ...Opens in new window ]

អ្នកវិភាគ​និង​មេដឹកនាំ​បក្ស​ប្រឆាំងថា ​មន្ត្រីជាន់ខ្ពស់​បក្ស​កាន់អំណាច​កំពុង​បែកបាក់​ផ្ទៃក្នុង

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ច្រាន​ចោល​ការ​ប្រកាស​របស់​លោក សម រង្ស៊ី ដែល​ប្រកាស​គាំទ្រ​កូនប្រុស​របស់​លោក ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​។ ទន្ទឹម​នឹង​លោក ទៀ បាញ់ ចេញមុខ​បដិសេធ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី នេះ ស្ថាប័ន​កង​យោគ​ពល​ខេមរភូមិន្ទ​ចាប់ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ជាតិ ចេញ​ញត្តិ​ថ្កោលទោស លោក សម រង្ស៊ី ព្រោងព្រាត។

អាន​ព័ត៌មាន​ពិស្ដារ...Opens in new window ]

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។