អ្នកច្បាប់រំឭកដល់អ្នកនយោបាយឱ្យពង្រឹងយុត្តិធម៌ទើបអាចរក្សាសន្តិភាពសង្គមបាន
លោក ហ៊ុន សែន ដឹកនាំប្រទេសជិត៤០ឆ្នាំមកនេះ តែងតែប្រកាសពីការប្តេជ្ញាចិត្តធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីការពារសន្តិភាព ស្របពេលដែលកម្ពុជាជាប់ឈ្មោះជាប្រទេសមិនមានការគោរពច្បាប់ ពលរដ្ឋរងភាពអយុត្តិធម៌។ ជុំវិញបញ្ហានេះអ្នកច្បាប់បានក្រើនរំលឹកដល់អ្នកមានអំណាច ឱ្យយកចិត្តទុកដាក់ពង្រឹងប្រព័ន្ធយុត្តិធម៌ដែលពួកគេចាត់ទុកថា យុត្តិធម៌គឺជាគ្រឹះរបស់សន្តិភាព។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
ពលរដ្ឋមួយចំនួននៅខេត្តព្រះសីហនុរកចំណូលពុំសូវបានទោះបីចិនត្រឡប់មកវិញ
ពលរដ្ឋប្រកបរបរលក់ដូរតាមចិញ្ចើមថ្នល់ អ្នករត់ម៉ូតូឌុប និងតាក់ស៊ីមួយចំនួននៅក្រុងព្រះសីហនុនៅតែប្រឈមបញ្ហាលើមុខរបរប្រចាំថ្ងៃរបស់ពួកគាត់ បើទោះបីរដ្ឋាភិបាលអះអាងថា ការត្រឡប់មកវិញនៃទេសចរចិនជួញជំរុញសេដ្ឋកិច្ចពលរដ្ឋក្ដី។ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអះអាងថា ភ្ញៀវទេសចរចិនភាគច្រើនមិនប្រើប្រាស់សេវាកម្មខ្មែរនោះទេ ហើយជនជាតិចិនខ្លះទៀតប្រកបរបររត់តាក់ស៊ីដូចរបរពលរដ្ឋខ្មែរដែរ។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
លោក ហ៊ុន សែន ប្រើលុយដើម្បីដោះស្រាយបញ្ហាកម្មករក្នុងពេលរោងចក្រជាច្រើនបិទទ្វារ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតាំងខ្លួនជាមេដឹកនាំចិត្តល្អ បានប្រកាសផ្ដល់សាច់ប្រាក់ដល់កម្មកររោងចក្រដែលកំពុងព្យួរការងារ។ មន្ត្រីអង្គការសង្គមស៊ីវិលមើលឃើញថា វិធីសាស្ត្រនេះអាចដោះស្រាយបញ្ហាបានតែមួយគ្រាប៉ុណ្ណោះ ស្របពេលដែលក្រុមហ៊ុនមួយចំនួនឆ្លៀតយកឱកាសនេះរំលោភសិទ្ធិការងារកម្មករ និងច្បាប់។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
លោក ហ៊ុន សែន ប្រកាសជាថ្មីថា នឹងកម្ចាត់ចោលអ្នកនយោបាយណាដែលមើលងាយគ្រួសារ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមជាថ្មីថា នឹងតាមកម្ចាត់អ្នកនយោបាយណាដែលបានមើលងាយប្អូនស្រី និងគ្រួសាររបស់លោក។ បុរសខ្លាំងខាងហិង្សារូបនេះ ថែមទាំងប្ដេជ្ញាថា មិនប្រើចុងប៊ិកអត់អោនទោសដល់ក្រុមប្រឆាំងទាំងនោះទេ។ អ្នកវិភាគ និងបក្សប្រឆាំងថា ការថ្លែង របស់ លោក ហ៊ុន សែន នេះពុំមានផលចំណេញដល់កម្ពុជានោះឡើយ ផ្ទុយទៅវិញ បានត្រឹមតែហែកហួរគ្នា ផ្ដល់នូវគំរូអាក្រក់ដល់សង្គម និងបែកបាក់ផ្ទៃក្នុងជាតិ។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
កូដករណាហ្គាវើលដ៍ប្រតិកម្មនឹងលោក ហ៊ុន សែន ដែលចោទថា ពួកគេទទួលលុយ ដើម្បីធ្វើកូដកម្ម
ក្រុមកូដករណាហ្គាវើលដ៍ច្រានចោលការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា លោកមិនជឿការតវ៉ាជាងមួយឆ្នាំនេះរបស់កម្មករគ្មានការជួយឧបត្ថម្ភលុយពីក្រោយខ្នងនោះទេ។ ពួកគេ ចាត់ទុកសារដ៏កម្ររបស់ប្រមុខរដ្ឋាភិបាលនេះថា ជារឿងអយុត្តិធម៌ និងលម្អៀងទៅរកភាគីថៅកែបរទេស។
[ អានព័ត៌មានពិស្ដារ... Opens in new window ]
ក្រុមវាយប្រហារតាមអ៊ីនធឺណិតបក្សកាន់អំណាចកំពុងពង្រឹងសកម្មភាពតាមអុកឡុកបន្សាបមតិរិះគន់
ក្រុមសង្គ្រាមព័ត៌មានអ៊ីនធឺណិត(Cyber War Room) ជាក្រុមបង្កើតឡើងដើម្បីអុកឡុករំខាន និងវាយប្រហារមតិរិះគន់ កំពុងពង្រឹងយ៉ាងសកម្មអំឡុងពេលមានការផ្ដន្ទាទោសមេបក្សប្រឆាំង និងមុនការបោះឆ្នោតជាតិខាងមុខនេះ។ ក្រុមនេះត្រូវបានបង្កើតឡើងអំឡុងឆ្នាំ២០១៣ ដើម្បីធ្វើចលនាគាំទ្រគណបក្សកាន់អំណាចតាមរយៈការបន្សាបសំឡេងរិះគន់ជាតិ និងអន្តរជាតិ ជាពិសេសគណបក្សប្រឆាំង។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។