សព​អតីត​នាយក​រដ្ឋមន្ត្រី​លោក ប៉ែន សុវណ្ណ អាច​នឹង​ត្រូវ​ដង្ហែ​ពី​ខេត្ត​តាកែវ​ទៅ​បូជា​នៅ​ភ្នំពេញ

ដោយ ម៉ម មុនីរតន៍
2016-10-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សព​អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ស្ពឺ លោក ប៉ែន សុវណ្ណ តម្កល់​នៅ​គេហដ្ឋាន​របស់​លោក​នា​ខេត្ត​តាកែវ ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth
សព​អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ស្ពឺ លោក ប៉ែន សុវណ្ណ តម្កល់​នៅ​គេហដ្ឋាន​របស់​លោក​នា​ខេត្ត​តាកែវ ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

គណៈកម្មការ​រៀបចំ​បុណ្យ​សព​របស់​អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ស្ពឺ លោក ប៉ែន សុវណ្ណ អះអាង​ថា សព​លោក ប៉ែន សុវណ្ណ អាច​នឹង​ត្រូវ​ដង្ហែ​ពី​គេហដ្ឋាន​របស់​លោក​នា​ខេត្ត​តាកែវ ទៅ​បូជា​នៅ​រាជធានី​ភ្នំពេញ។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ និង​ជា​សមាជិក​គណៈកម្មការ​បុណ្យ​សព ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​៣០ តុលា ថា សព​របស់​លោក ប៉ែន សុវណ្ណ អាច​នឹង​ត្រូវ​ដង្ហែ​ពី​ខេត្ត​តាកែវ ទៅ​បូជា​នៅ​រាជធានី​ភ្នំពេញ ក្រោយ​ពី​គណៈកម្មការ​នៃ​រដ្ឋសភា​ទាំង​ពីរ​គណបក្ស ប្រជុំ​ឯកភាព​នៅ​ថ្ងៃ​ច័ន្ទ ទី​៣១ តុលា ដើម្បី​ពិនិត្យ​លទ្ធភាព​នៃ​ការ​រៀបចំ​ពិធី​បុណ្យ​សព​លោក ប៉ែន សុវណ្ណ។ គណៈកម្មការ​រៀបចំ​បុណ្យ​សព គ្រោង​រៀបចំ​បូជា​សព​លោក ប៉ែន សុវណ្ណ នៅ​មុខ​វត្ត​បទុមវតី រាជធានី​ភ្នំពេញ។

លោក ប៉ែន សុវណ្ណ បាន​ទទួល​មរណភាព​នៅ​ម៉ោង ៧ និង ១៧​នាទី​ យប់​ថ្ងៃ​សៅរ៍ ទី​២៩ តុលា ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ ៨០​ឆ្នាំ​ នា​គេហដ្ឋាន​របស់​លោក​នៅ​ភូមិ​ស្នោ សង្កាត់​រកាក្នុង ក្រុង​ដូនកែវ ខេត្ត​តាកែវ។ លោក​ធ្លាប់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ចាប់​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨១។

សូមស្ដាប់ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

មើលចុះផ្ទះរបស់រដ្អមន្រ្តីស្នេហាជាតិ។

Oct 30, 2016 12:46 PM

គេហទំព័រ​ទាំងមូល