តុលាការ និងអាជ្ញាធរសមត្ថកិច្ចនៃរបបក្រុងភ្នំពេញ នៅតាមខេត្តមួយចំនួន បានធ្វើយុទ្ធនាការជាទ្រង់ទ្រាយធំ កោះហៅមន្ត្រីគណបក្សសង្គ្រោះជាតិ ទៅសាកសួរជាបន្តបន្ទាប់។ រហូតមកដល់ពេលនេះ គឺមានខេត្តបាត់ដំបង ដែលតុលាការបានកោះហៅមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន ៣៥នាក់ ទៅសាកសួរ។ រីឯនគរបាលប៉ុស្តិ៍មួយចំនួននៅខេត្តកំពង់ធំ ក៏បានកោះហៅសមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោតរបស់គណបក្សប្រឆាំង ចំនួន ៣៥នាក់ដែរ ឲ្យទៅឆ្លើយបំភ្លឺអំពីករណីទទួលទានអាហារសាមគ្គី និងនិយាយរឿងនយោបាយគាំទ្រលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ ដែលគ្រោងវិលចូលកម្ពុជាវិញ នៅឆ្នាំ២០១៩។
តើអ្វីជាកត្តាចម្បង ដែលជំរុញឱ្យមានការកោះហៅនេះ?
សូមអញ្ជើញស្ដាប់បទសម្ភាសន៍រវាងលោក ទីន ហ្សាការីយ៉ា និងអ្នកវិភាគនយោបាយ គឺបណ្ឌិត ឡៅ ម៉ុងហៃ...
