អាជ្ញាធរ​បិទប្រកាស​​រូប​ថត​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៨នាក់​ នៅ​តាម​ច្រក​ព្រំដែន​ប្រទេស​ជិត​ខាង​​កម្ពុជា

0:00 / 0:00

អាជ្ញាធរ​កម្ពុជា នៅ​ថ្ងៃ​ទី២៦ ខែ​កញ្ញា​នេះ បាន​បិទ​រូប​ថត លោក សម រង្ស៉ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៨នាក់​ផ្សេង​ទៀត នៅ​តាម​ច្រក​ព្រំដែន​ប្រទេស​ជិត​ខាង​ចូល​មក​ប្រទេស​កម្ពុជា។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​លោក សម រង្ស៉ី និង​ថ្នាក់​ដឹក​នាំ​ពី​បទ «ឧបឃាត» ពាក់ព័ន្ធ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ក្រោម​ឧបាយកល ជា​ផែនការ​នៃ​ការ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា ដោយ​បិទ​ផ្ទាំង​រូប​ថត​នៅ​តាម​ច្រក​ព្រំដែន ដូចជា ប្រទេស​ថៃ ប្រទេស​ម៉ាឡេស៊ី​ជា​ដើម ដោយ​យោង​តាម​មាត្រា៤៥១ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​អាច​មាន​ទោស​ពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ។

អ្នក​ទាំង​នោះ​រួម​មាន លោក សម រង្ស៉ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឬទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្រ្ទ អ្នកស្រី ជូឡុង សូមួរ៉ា និង​លោក នុត រំដួល។

តើ​ការ​បិទ​រូប​ថត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នេះ ជា​ការ​បង្អាក់ ឬ​នាំ​ឲ្យ​ភ័យ​ខ្លាច អាច​ជា​ការ​រាំង​ដំណើរ​វិល​ចូល​ស្រុក​វិញ​ឬ​ទេ?

សូម​លោក​អ្នក​នាង​ស្ដាប់​កិច្ច​សម្ភាសន៍​តាម​ទូរស័ព្ទ​រវាង​អ្នកស្រី ខែ សុណង និង​លោក អ៊ូ ច័ន្ទឬទ្ធិ ជា អ្នក​នាំ​ពាក្យ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី និង​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ...

(រូបថត​ដែល​អាជ្ញាធរ​បិទ​ប្រកាស​ឱ្យ​ឃាត់​ខ្លួន​នៅ​ច្រក​ព្រំ​ដែន។ រូបថតគេផ្ដល់ឱ្យ)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។