សកម្មជនបក្សប្រឆាំង លោក ផន ផាន់ណា រួចផុតពីក្រញាំរបស់លោក ហ៊ុន សែន

សកម្មជនគណបក្សប្រឆាំង លោក ផន ផាន់ណា ដែលលោក ហ៊ុន សែន ដាក់គោលដៅកម្ចាត់ឱ្យខាងតែបាន ទោះប្រើមធ្យោបាយអ្វីក៏ដោយនោះ បានរួចផុតពីប៉ុនប៉ងយាយីនេះហើយ។ លោក និងភរិយា ព្រមទាំងកូនប្រុសតូច ២នាក់ បានចាកចេញពីប្រទេសថៃ មកដល់សហរដ្ឋអាមេរិកដោយសុវត្ថិភាពហើយ កាលពីប៉ុន្មានម៉ោងមុននេះ។

លោក ហ៊ុន សែន កាលពីខែកញ្ញាកន្លងទៅ បានដាក់បញ្ជាឱ្យកូនចៅរបស់លោកសហការជាមួយអាជ្ញាធរថៃ ហើយប្រើប្រាស់ទាំងកម្លាំងសម្ងាត់ និងចំហ ដើម្បីតាមចាប់ខ្លួនលោក ផន ផាន់ណា បញ្ជូនមកស្រុកខ្មែរវិញ។ ក្នុងសារសំឡេងបែកធ្លាយជាង ២នាទី លោក ហ៊ុន សែន បានសង្កត់ធ្ងន់ថា «តម្លៃណាក៏ដោយ រស់ ឬស្លាប់» មិនអាចឱ្យលោក ផន ផាន់ណា ចេញទៅណាបានឡើយ ដោយលោកចោទថា លោក ផន ផាន់ណា បានរៀបចំបំផុសចលនាផ្សេងៗ។

ទោះជាយ៉ាងណាក្ដី ក្រោយជាន់ទឹកដីអាមេរិកភ្លាម លោក ផន ផាន់ណា បានបង្ហោះសារលើហ្វេសប៊ុក (Facebook) ថា លោក ហ៊ុន សែន បរាជ័យតាមសម្លាប់លោក ដោយសារប្រទេសជិតខាង និងអង្គការសិទ្ធិមនុស្ស តម្កល់ប្រយោជន៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាធំ ហើយរួមគ្នាការពាររូបលោក។

សម្រាប់លោកអ្នក ដែល​ចង់​អាន​ព័ត៌មាន​អំពីលោក ផន ផាន់ណា ជា​ភាសា​អង់គ្លេស សូមចុចលើ​តំណភ្ជាប់​នេះ៖ Cambodian opposition activist flees to US amid Hun Sen threats

Phorn Phanna said he recently moved 'from one hotel to another' to evade arrest.

A former Cambodian opposition party official who fled to Thailand several years ago has arrived in the United States days after Senate President Hun Sen ordered authorities to work with Thai officials to bring him back to Phnom Penh.

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។