ក្រៅពីក្រុមអ្នកនយោបាយ វិស័យឯកជនឯណោះវិញក៏សកម្មក្នុងការជំរុញពលរដ្ឋអោយចេញទៅបោះឆ្នោតដែរ។ ក្រុមហ៊ុនឯកជនខ្លះនៅកម្ពុជាកំពុងប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារផ្សេងៗដូចជា ប្រសិនបើអតិថិជនណាបង្ហាញម្រាមដៃដែលមានប្រឡាក់ទឹកថ្នាំបោះឆ្នោត នោះពួកគេនឹងទទួលបានការបញ្ចុះតម្លៃជាដើម។
ក្រុមហ៊ុនទាំងនោះមានដូចជា រោងភាពយន្តលីជេន (Legend) ផ្សារទំនើបឡាក់គី ក្រុមហ៊ុនផ្ដល់សេវាកក់សំបុត្រឡានក្រុង (Book Me Bus) ក្រុមហ៊ុនឆាតថាម (Chatime) ដែលជាក្រុមហ៊ុនលក់ភេសជ្ជៈដ៏ពេញនិយមមួយក្នុងស្រទាប់យុវជន ជាដើម។
អ្នកប្រើបណ្ដាញសង្គម Twitterម្នាក់ដែលមានឈ្មោះថា Tararidh Kep បានឆ្លើយឆ្លងនឹងមិត្តភ័ក្ដិរបស់លោកជាភាសាអង់គ្លេស នៅលើបណ្ដាញសង្គមTwitter ថា “It’s time to boycott Chatime” (ដល់ពេលដែលត្រូវធ្វើពហិការមិនទិញទំនិញរបស់ឆាតថែមហើយ)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
