១ . ភាពមិនប្រក្រតី៤យ៉ាងដែលគេគួរដឹងជុំវិញសំណុំរឿងចាប់ឃុំខ្លួនលោក ថាច់ សេដ្ឋា
ភ្លាមៗក្រោយពីអាជ្ញាធររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ឃុំខ្លួនអនុប្រធានបក្សភ្លើងទៀនដ៏មានឥទ្ធិពល លោក ថាច់ សេដ្ឋា មានរឿងរ៉ាវមន្ទិលជាច្រើនជុំវិញសំណុំរឿងដ៏ចម្រូងចម្រាសនេះ។ យ៉ាងហោចណាស់មានរឿងរ៉ាវមន្ទិលសង្ស័យចំនួន៤យ៉ាងត្រូវបានក្រុមអ្នកច្បាប់មើលឃើញជុំវិញសំណុំរឿងនេះ។
តើសំណុំរឿងលោក ថាច់ សេដ្ឋា នេះមានភាពមិនប្រក្រតីអ្វីខ្លះដែលលោកអ្នកនាងគួរជ្រាបនិងស្វែងយល់? អានព័ត៌មានពិស្តារ...
២ . មេធាវីថា សែកស្អុយដែលជាភស្តុតាងដាក់បន្ទុកលោក ថាច់ សេដ្ឋា អាចមានភាពមិនប្រក្រតី
មេធាវីការពារក្ដីអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ថា ការលើកសំអាងសែកស្អុយរបស់តុលាការមកដាក់បន្ទុកលោក ថាច់ សេដ្ឋា អាចមានភាពមិនប្រក្រតី។ ចំណែកគណបក្សភ្លើងទៀន ហៅការចោទប្រកាន់ និងចាប់ខ្លួន លោក ថាច់ សេដ្ឋា គឺជាចេតនានយោបាយជាជាងការអនុវត្តច្បាប់។ អានព័ត៌មានពិស្តារ ...
៣ . មេធាវីអះអាងថាតុលាការចាប់ខ្លួនលោក ថាច់ សេដ្ឋា អាចជារឿងនយោបាយ
សហមេធាវីលោក ថាច់ សេដ្ឋា គឺលោក មេធាវី ជួង ជួងី អះអាងថាតុលាការចាប់ខ្លួនលោក ថាច់ សេដ្ឋា ចោទប្រកាន់ពីរឿងចេញសែកស្អុយនេះហាក់មិនត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ។ លោក បញ្ជាក់ថាការចោទប្រកាន់នេះហាក់ជារឿងនយោបាយត្រូវជាងពីព្រោះថាការចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សសង្រ្គោះជាតិនេះនៅស្របពេលការបោះឆ្នោតជាតិអាណត្តិទី៧ខាងមុខកាន់តែខិតជិតមកដល់។ សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍ របស់លោក ទីន ហ្សាការីយ៉ា និង លោក មេធាវី ជួង ជួងី អំពីបញ្ហានេះ ដូចតទៅ៖
៤ . មន្ត្រីសង្គមស៊ីវិលម្នាក់ទៀតចូលបំភ្លឺនៅស្នងការនគរបាលរាជធានីភ្នំពេញរឿងចែករំលែកបទចម្រៀង ឈាមបាតុករ
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន នៅតែអះអាងថាការចែករំលែកបទចម្រៀង ឈាមបាតុករ នៅតាមបណ្ដាញសង្គមដោយក្រុមអង្គការសង្គមស៊ីវិលមានចេតនារកយុត្តិធម៌ដល់អ្នករងគ្រោះក្នុងអំពើហិង្សានៅផ្លូវវេងស្រេងនិងនៅក្បែររោងចក្រ យ៉ាកជីន (Yakjin) ពុំមែនជាការញុះញង់ឡើយ។ មន្រ្តីអង្គការសង្គមស៊ីវិលរូបនេះអះអាងបែបនេះបន្ទាប់ពីបានចូលឆ្លើយបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមករា តាមការកោះហៅរបស់ស្ថាប័ននេះ។
៥ . ក្រុមយុវជនស្នើរដ្ឋាភិបាលលុបចោលអនុក្រឹត្យកាត់ដីឧទ្យាជាតិគិរីរម្យជាង២រយហិកតារឱ្យក្រុមហ៊ុនឯកជន
ក្រុមយុវជនស្នើដល់រដ្ឋាភិបាលឱ្យលុបចោលអនុក្រឹត្យកាត់ដីឧទ្យាជាតិគិរីរម្យ ជាង២រយហិកតារឱ្យទៅក្រុមហ៊ុនឯកជន ដើម្បី អភិរក្សតំបន់ការពារនិងធនធានធម្មជាតិឱ្យនៅយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ។ សំណើនេះ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចកាត់ឆ្វៀលដីឧទ្យាជាតិនេះឱ្យទៅក្រុមហ៊ុន វ៉នម៉រ (One More) ដែលមានមុខជំនួញស្និតនឹងគ្រួសារត្រកូលហ៊ុន។ អានព័ត៌មានពិស្តារ...
៦ . ការដាក់អន្ទាក់ចាប់សត្វព្រៃធ្វើអាជីវម្មបន្តកើតមានច្រើននៅតំបន់ព្រៃអភិរក្សនាខេត្តកំពង់ស្ពឺ
អន្ទាក់ចាប់សត្វព្រៃនៅតែជាឧបសគ្គគំរាមកំហែងធ្ងន់ធ្ងរដល់សុវត្ថិភាពសត្វព្រៃជាច្រើនប្រភេទដែលកំពុងរស់នៅក្នុងតំបន់ជួរភ្នំក្រវាញកណ្តាលតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់និងព្រៃសហគមន៍នានាក្នុងខេត្តកំពង់ស្ពឺ។ ប្រជាសហគមន៍ វាយតម្លៃថា ក្រសួងបរិស្ថាននៅតែគ្មានសមត្ថភាពដោះស្រាយបញ្ហានេះជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យសត្វព្រៃកម្រងាប់ជាបន្តបន្ទាប់។
៧ . អ្នកឃ្លាំមើលព្រួយបារម្ភកម្ពុជាធ្លាក់ក្នុងអន្ទាក់បំណុលចិន
អ្នកឃ្លាំមើលព្រមានថាកម្ពុជានឹងប្រឈមហានិភ័យខ្ពស់ជាប់អន្ទាក់បំណុលចិនវ័ណ្ឌកដកខ្លួនមិនរួចប្រសិនបើរដ្ឋាភិបាលនៅតែបន្តទៅខ្ចីបុលពីប្រទេសចិនដោយគ្មានភ្ជាប់លក្ខខណ្ឌប្រជាធិបតេយ្យដើម្បីអភិវឌ្ឍប្រទេសជាតិដោយតម្លាភាព។ ការព្រមាននេះធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅទស្សនកិច្ចនៅប្រទេសចិនក្នុងដើមខែកុម្ភៈខាងមុខដើម្បីស្នើឱ្យមិត្តដែកថែបរបស់លោកជួយបន្តគាំទ្រតាមរយៈការផ្ដល់កម្ចីឥណនទានដល់កម្ពុជា។
៨ . តើពិធីបុណ្យចូលឆ្នាំចិនបានជះឥទ្ធិពលអ្វីខ្លះដល់ប្រជាជនកម្ពុជា ?
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វប្បធម៌នៃពិធីបុណ្យចូលឆ្នាំថ្មីចិន និងវៀតណាមបានចាក់ឫសគល់ជ្រៅទៅក្នុងសង្គមកម្ពុជា។ គេសង្កេតឃើញថា ទាំងប្រជាពលរដ្ឋដែលមិនជាប់សែស្រឡាយចិន និងពលរដ្ឋជាប់សែស្រឡាយចិន ជាពិសេសមន្ត្រីរដ្ឋាភិបាលតែងតែនាំគ្នាប្រារព្ធបុណ្យនៃវប្បធម៌បរទេសនេះស្ទើរជារៀងរាល់ឆ្នាំ។ អ្នកឃ្លាំមើលថា ពិធីបុណ្យចូលឆ្នាំចិន និងវៀតណាមនេះបានជះឥទ្ធិពលទាំងផលវិជ្ជមាន និងអវិជ្ជមានដល់សង្គមជាតិកម្ពុជា។ អានបទយកការណ៍...
៩ . សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដាក់ញាតិទៅក្រសួងមហាផ្ទៃរៀបចំការហែធម្មយាត្រាដើម្បីលើកកម្ពស់សីលធម៌សង្គម
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យត្រៀមរៀបចំការធ្វើធម្មយាត្រាក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គមបន្ទាប់ពីសមាគមសង្កេតឃើញថា មួយ រយៈពេលនេះសីលធម៌សង្គមកាន់តែធ្លាក់ចុះតាមរយៈការប្រើប្រាស់ពាក្យសម្ដីជេរប្រមាថក្នុងសង្គមជាពិសេសនៅក្នុងការប្រកួតប្រជែងរបស់អ្នកនយោបាយ។មន្ត្រីសង្គមស៊ីវិលគាំទ្រសកម្មភាពមួយនេះនិងជំរុញក្រសួងមហាផ្ទៃអនុញ្ញាតឱ្យហែធម្មយាត្រានេះស្របទៅតាមគោលការណ៍ប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។