លោក សម រង្ស៊ី ថា លោក ហ៊ុន សែន ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​រដ្ឋប្រហារ​ថ្ងៃ​ទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧

ដោយ ទីន ហ្សាការីយ៉ា
2021-07-06
Share
លោក សម រង្ស៊ី ថា លោក ហ៊ុន សែន ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​រដ្ឋប្រហារ​ថ្ងៃ​ទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧
រូប៖ ពីវីឌីអូ AP/RFA

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា លោក ហ៊ុន សែន ជា​អ្នក​រៀបចំ​ផែនការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ចេញពីនាយរដ្ឋមន្រ្តីទី១ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​រាប់​រយ​នាក់ ដែល​ក្នុង​នោះ​មាន​ការ​សម្លាប់​មន្ត្រី​ជាន់ខ្ពស់ និង​ពល​ទាហាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​រាប់​សិប​នាក់​ផង។

លោក សម រង្ស៊ី បាន​រំលឹក​ថា មូលហេតុ​ដែល​លោក ហ៊ុន សែន ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ក្រុម​ព្រះ កាល​ពី ២៤ឆ្នាំ​មុន ដោយសារ​តែ​លោក ហ៊ុន សែន ខ្លាច​កម្លាំង​រួបរួម​បី​សំខាន់ គឺ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា​របស់​សម្ដេច សឺន សាន គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​សម្ដេច​ក្រុម​ព្រះ និង​គណបក្ស​ជាតិ​ខ្មែរ ដែល​មាន​លោក​ជា​ប្រធាន។

លោក សម រង្ស៊ី បញ្ជាក់​ថា ដោយសារ​តែ​កម្លាំង​ទាំង​បី​នេះ​រក​ច្រក​រួបរួម​គ្នា​នេះ​ហើយ ទើប​លោក ហ៊ុន សែន ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ក្រុមព្រះ មុន​ការ​រួបរួម​អ្នក​ប្រជាធិបតេយ្យ​មក​ដល់។

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​បទ​សម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា និង​លោក សម រង្ស៊ី អំពី​បញ្ហា​នេះ...

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល