លោក សម រង្ស៊ី ត្រៀម​បង្ហាញ​ឯកសារ​ជម្លោះ​ព្រំដែន​វៀតណាម​ជូន​រដ្ឋាភិបាល

0:00 / 0:00

បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-វៀតណាម កំពុង​រីក​រាល​ដាល​កាន់​តែ​ខ្លាំង ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា ស្វះស្វែង​រក​ពី​ប្រទេស​មហា​អំណាច​ក្ដី តែ​បញ្ហា​នេះ​ហាក់​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​មេ​ដឹក​នាំ​ប្រទេស​ទាំង​នោះ​នៅ​ឡើយ ដូចជា សហរដ្ឋ​អាមេរិក និង​បារាំង ជាដើម។

បញ្ហា​ជម្លោះ​នេះ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង និង​ជា​ប្រធាន​ក្រុម​ភាគ​តិច​នៅ​រដ្ឋសភា គឺ​លោក សម រង្ស៊ី បាន​លើក​ឡើង​ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​នេះ​ដោយ​តម្លាភាព ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​នេះ​រួម​គ្នា។

សូម​លោក​អ្នក​នាង​​ស្ដាប់​បទសម្ភាសន៍​រវាង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក ទីន ហ្សាការីយ៉ា និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។