មេធាវីការពារក្ដីឲ្យកញ្ញា សេង ធារី ដែលជាពលរដ្ឋខ្មែរអាមេរិក គឺលោក ជូង ជូងី កាលពីថ្ងៃទី២៤ ខែសីហា បានដាក់ពាក្យប្ដឹងនៅសាលាឧទ្ធរណ៍ ជំទាស់នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ស្នើឲ្យដោះលែងកូនក្ដីរបស់លោកឲ្យមានសេរីភាពឡើងវិញ។ លោក ជូង ជូងី បានក៏ដាក់លិខិតស្នើសុំដល់ក្រសួងមហាផ្ទៃ ខាងអគ្គនាយកដ្ឋានពន្ធនាគារឲ្យផ្ទេរកញ្ញា សេង ធារី ពីពន្ធនាគារខេត្តព្រះវិហារ មកមណ្ឌលអប់រំកែប្រែទី២ ឬគុកព្រៃស នៅភ្នំពេញវិញ។
មេធាវីការពារក្ដីឲ្យកញ្ញា សេង ធារី លោក ជូង ជូងី ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី២៦ ខែសីហា ថា លោកបានដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍ និងក្រសួងមហាផ្ទៃរួចរាល់ហើយ កាលពីថ្ងៃទី២៤ខែសីហាកន្លងទៅ ដើម្បីសុំឲ្យលើកលែងបទចោទ និងឲ្យកញ្ញា សេង ធារី មានសិទ្ធិនៅក្រៅឃុំ និងសុំប្ដូរកញ្ញា ពីពន្ធនាគារខេត្តព្រះវិហារ មកពន្ធនាគារព្រៃស នារាជធានីភ្នំពេញវិញ។
សូមរង់ចាំតាមដានព័ត៌មានពិស្ដារក្នុងកម្មវិធីផ្សាយនារាត្រីនេះ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។