តុលាការ​កំពូល​សម្រេច​ឱ្យ​លោក អៀ ចាន់ណា សកម្មជន​បក្ស​ភ្លើង​ទៀន នៅ​ក្នុង​ដដែល​ឃុំ​ដដែល

ដោយ យ៉ង ចាន់តារា
2022.10.28
Share on WhatsApp
Share on WhatsApp
តុលាការ​កំពូល​សម្រេច​ឱ្យ​លោក អៀ ចាន់ណា សកម្មជន​បក្ស​ភ្លើង​ទៀន នៅ​ក្នុង​ដដែល​ឃុំ​ដដែល (រូបឯកសារ) លោក អៀ ចាន់ណា សកម្មជន​បក្ស​ភ្លើង​ទៀន ក្នុងវីឌីអូរបស់លោក និយាយ​អំពីវិធានការ​បង្ការ​ជំងឺកូវីដ១៩ កាល​ពី​ថ្ងៃ​ទី១១ ខែមេសា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុកលោក Ir Channa

តុលាការ​កំពូល​សម្រេច​មិន​អនុញ្ញាត​ឱ្យ​សកម្មជន​បក្ស​ភ្លើង​ទៀន លោក អៀ ចាន់ណា នៅ​ក្រៅ​ឃុំ​ បណ្ដោះអាសន្ន តាម​ការ​ស្នើសុំ​ទេ។ ការ​សម្រេច​នេះ​ក្នុង​ពេល​តុលាការ​បើក​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់ លោក អៀ ចាន់ណា នៅ​ថ្ងៃ​ទី២៨ ខែតុលា។

មេធាវី​ការពារ​ក្ដី លោក អៀ ចាន់ណា គឺ​លោក ជូង ជូងី រិះគន់​ថា សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​ពេល​នេះ​ថា មិន​បាន​ផ្ដល់​យុត្តិធម៌​ដល់​កូន​ក្ដី​របស់​លោក​ទេ។ លោក​មេធាវី លើក​ឡើង​ទៀត​ថា លោក អៀ ចាន់ណា មិន​បាន​ធ្វើ​សកម្មភាព​ជាមួយ​មួយ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់ លោក អៀ ចាន់ណា ពី​បទ​រួម​គំនិត​ក្បត់ ប្រព្រឹត្តិ​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេង​ទៀត កាល​ពី​ឆ្នាំ២០២០។ សមត្ថកិច្ច បាន​ចាប់​ខ្លួន លោក អៀ ចាន់ណា ក្នុង​អំឡុង​ពេល​សកម្មជន​នយោបាយ​រូប​នេះ បាន​ចូលរួម​យុទ្ធនាការ​រក​សំឡេង​ឲ្យ​គណបក្ស​ភ្លើង​ទៀន កាល​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី៥។ លោក​មេធាវី ជូង ជូងី ឱ្យ​ដឹង​ថា សំណុំ​រឿង​នេះ តុលាការ​មិន​ទាន់​បើក​សវនាការ​ជំនុំជម្រះ នៅ​ឡើយ ប៉ុន្តែ​តុលាការ​បាន​ឃុំ​កូន​ក្ដី​លោក​ជា​ជាមួយ​ឧក្រិដ្ឋជន​ផ្សេង​ទៀត ដែល​ករណី​នេះ​បង្ក​ការ​គំរាម​កំហែង និង​ធ្វើ​ឱ្យ​កូន​ក្ដី​របស់​មាន​រង​ការ​ភិតភ័យ។ លោក​មេធាវី​ចង់​ឃើញ​តុលាការ ឆាប់​កំណត់​ថ្ងៃ​បើក​សវនាការ​ជំនុំជម្រះ​លោក អៀ ចាន់ណា ដើម្បី​រក​ឱ្យ​ឃើញ​សកម្មជន​នយោបាយ​រូប​នេះ​ មាន​ទោស​ ឬ​គ្មាន​ទោស។

សកម្មជន​នយោបាយ និង​ជា​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន រូប​នេះ​បាន​ភៀស​ខ្លួន​រស់នៅ​ប្រទេស​ន័រវេស៍ (Norway) ហើយ​លោក​ក៏​មាន​សញ្ជាតិ​ន័រវេស៍​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។