តុលាការជាន់ខ្ពស់នៅកម្ពុជាបន្តបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដដែល នៅព្រឹកថ្ងៃទី៣១ ឧសភា។
ចៅក្រមនៃតុលាការកំពូលសម្រេចតម្កល់សាលក្រមរបស់តុលាការជាន់ទាបផ្ដន្ទាទោសលោក ថាច់ សេដ្ឋា ១៨ខែ ករណីចេញសែកស្អុយទុកជាបានការ ទោះមេធាវី និងសាមីខ្លួនបានអះអាងថា ពុំបានប្រព្រឹត្តិដូចការចោទប្រកាន់យ៉ាងណាក្ដី។
ក្រៅពីសំណុំរឿងចេញសែកស្អុយ ឬសែកអត់ប្រាក់នេះ លោក ថាច់ សេដ្ឋា ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីខែតុលា ឆ្នាំ២០២៣ ផ្ដន្ទាទោសដាក់ពន្ធនាគារ ៣ ឆ្នាំ បន្ថែមទៀតពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើង ពូជសាសន៍» រឿងលោកនិយាយរិះគន់ប្រវត្តិ ៧មករា និងការសង់ស្តូប វៀតណាមនៅកម្ពុជា។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។