ព្រះមហាក្សត្រ​នឹង​យាង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​២-៤​មិថុនា

ដោយ សុ ជីវី
2016-06-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះមហាក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី។ Photo AFP
ព្រះមហាក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី។ Photo AFP
Photo AFP

ព្រះមហាក្សត្រ​យាង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ចិន ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែ​មិថុនា។ ក្នុង​ព្រះរាជសារ​របស់​ព្រះករុណា​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បញ្ជាក់​ថា ព្រះអង្គ​យាង​ទៅ​ប្រទេស​ចិន នេះ តាម​សំណើ​សូម​យាង​របស់​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

សារព័ត៌មាន​ក្នុង​ស្រុក បាន​រាយការណ៍​ថា ព្រះមហាក្សត្រ​នឹង​យាង​ចាក​ចេញ​ពី​កម្ពុជា នៅ​ម៉ោង ៩​ព្រឹក​ថ្ងៃ​ទី​២ ខែ​មិថុនា។

ទាក់ទង​នឹង​ទស្សនកិច្ច​របស់​ថ្នាក់​ដឹក​នាំ​វិញ ថ្ងៃ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹក​នាំ​គណៈប្រតិភូ​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី ហើយ ដើម្បី​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្ដីពី​អាស៊ាន (World Economic Forum on ASEAN) នៅ​ទីក្រុង​កូឡាឡាំពួរ។

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្ដីពី​អាស៊ាន មាន​រយៈពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១-២ មិថុនា គឺ​ជា​វេទិកា​ពិភាក្សា​រវាង​មេ​ដឹក​នាំ​រដ្ឋាភិបាល អង្គការ​អន្តរជាតិ ពាណិជ្ជករ និង​សង្គម​ស៊ីវិល ទៅ​លើ​វិធី​នានា​ដើម្បី​ធានា​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ​រួម​គ្នា​នៅ​ក្នុង​តំបន់ និង​របៀប​នៃ​ការ​ទាញ​យក​ប្រយោជន៍​សម្រាប់​សហគមន៍​អាស៊ាន។

បន្ទាប់​ពី​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច លោក ហ៊ុន សែន នឹង​ធ្វើ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី រយៈពេល ២​ថ្ងៃ នៅ​ថ្ងៃ​ទី​៣-៤ ខែ​មិថុនា ដោយ​តប​តាម​ការ​អញ្ជើញ​របស់​លោក អាប់ឌុល រ៉ាហ្សាក (Abdul Razak) នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី។ ប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​ចំនួន​២ ក្នុង​នោះ​រួម​មាន កិច្ចព្រមព្រៀង​លើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ព័ត៌មាន និង​ការ​ផ្សព្វផ្សាយ និង​កិច្ចព្រមព្រៀង​ទៅ​លើ​កម្មវិធី​ស្ម័គ្រ​ចិត្ត​របស់​អន្តរជាតិ​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (11)
Share

bob

Good king should never leave his subject behide doesn't matter what.

Jun 02, 2016 12:48 PM

ខ្ញុំជាខ្មែរ

នៅមិនបានទេប្រជានុរាស្រ្តអើយ ហ្លួងសុំទៅសម្រាកព្រះកាយនៅស្រុកមហាម៉ៅសេទុងមួយរយៈហើយណា មានរឿងអីប្រជានុរាស្រ្ដដោះស្រាយខ្លួនឯងសិនទៅ ពេលណាធូស្រាលហើយ ហ្លួងត្រឡប់មកស្រុកវិញហើយ ហ្លួងស្រឡាញ់ប្រជានុរាស្រ្ត ហ្លួងនឹកស្រុកកំណើតរបស់ហ្លួងណាស់។

Jun 02, 2016 07:24 AM

M

ពី PP

FATHER LIKE SON, USELESS!

Jun 02, 2016 01:04 AM

ត្រីឧត្ដម ប្លក់ ចយ

ពី LaPinga

According to our constitution, everyone has to respect our King! Our Majesty does not involve in politic and he is great, gentle, and full with wisdom. If you dare to look down at our KING, you will be arrested and throw in jail for so long.....Watch out!

Jun 01, 2016 11:02 PM

អ្នក​អាន​អនាមិក

Yeah, the cpp better be careful if the King sided with the opposition, do not insult the King. okay

Jun 02, 2016 12:37 PM

អ្នក​អាន​អនាមិក

Yes what I said is right our king will go to visit China after he received finger print from CNRP.He be back and go visit Vietnam for a week or two and later will go to North Korea.

Jun 01, 2016 05:45 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល