បទសម្ភាសន៍​លោក អ៊ុំ សំអាន តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កាន់​ទុក្ខ ៧ថ្ងៃ ព្រោះ​សោក​ស្តាយ​រឿង​ខ្មែរ​បាត់​ដី​ទៅ​ឲ្យ​វៀតណាម

0:00 / 0:00

លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​កាន់​ទុក្ខ ៧ថ្ងៃ ចាប់​ពី​ថ្ងៃទី៥ ខែ​តុលា ដោយ​សារ​តែ​លោក​​ចាត់​ទុក​ការ​ព្រមព្រៀងគ្នា​រវាង​លោក ហ៊ុន សែន និង​មេ​ដឹក​នាំ​វៀតណាម​ រឿង​ព្រំដែន គឺ​ធ្វើ​ឲ្យ​ខ្មែរបាត់​បង់​ទឹក​ដី​ជា​រៀង​រហូត។ ​លោក​ប្រដូច​ការ​បាត់បង់​នេះ ទៅ​នឹង​ការ​ស្លាប់​របស់​មនុស្ស ដែល​គ្មាន​ថ្ងៃ​វិល​ត្រឡប់​វិញ។

លោក អ៊ុំ សំអាន ​ត្រូវ​បាន​របប​លោក ហ៊ុន សែន ដក​ហូត​អសនៈ​ និង​ធ្លាប់​ជាប់​ពន្ធនាគារ​​​ជាង​ពីរ​ឆ្នាំ (៨៦៦ថ្ងៃ) ដោយសារ​តែ​ការ​តវ៉ា​របស់​លោក និង​ហ៊ាន​រិះគន់​ឥត​សំចៃ​មាត់​រឿង​ព្រំដែន​នេះ។

សូម​លោក​អ្នកនាង ស្តាប់​បទ​សម្ភាសន៍​របស់​លោក មួង ណារ៉េត ជាមួយ​លោក អ៊ុំ សំអាន ជុំវិញ​រឿង​នេះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។