មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​អាមេរិក​ជួប​លោក ហ៊ុន ម៉ាណែត នៅ​ភ្នំពេញ

ដោយ ហ៊ុំ ចំរើន
2024.02.26
មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​អាមេរិក​ជួប​លោក ហ៊ុន ម៉ាណែត នៅ​ភ្នំពេញ លោក ដេនញៀល គ្រីថិនប្រ៊ិង (Daniel J. Kritenbrink) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ជំនួប​នៅ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក​ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានី

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក លោក ដេនញៀល គ្រីថិនប្រ៊ិង (Daniel J. Kritenbrink) ព្រមទាំង​គណៈប្រតិភូ បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី២៦ កុម្ភៈ។

ក្នុង​ជំនួប​នោះ ភាគី​ទាំង​ពីរ​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន រួម​មាន ការ​អនុវត្ត​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ ប្រឆាំង​​ប្រទេស​កូរ៉េ​ខាង​ជើង (North Korea) និង​ការ​ថ្កោលទោស​ប្រទេស​រុស្សី (Russia) ដែល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន (Ukraine)។ បន្ថែម​ពី​នេះ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​អាមេរិក​ក៏​បាន​ពិភាក្សា​ពី​កម្មវិធី​ជំនួយ​បរទេស ការ​រុក​រក​ឈ្លើយ​សឹក និង​យុទ្ធជន​បាត់​ខ្លួន​ក្នុង​សង្គ្រាម និង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ជា​ដើម។

ជា​មួយ​គ្នា​នេះ​ភាគី​ទាំង​ពីរ​ក៏​​ពិភាក្សា​អំពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ការ​ជួញដូរ​មនុស្ស ការ​បង្កើត​លទ្ធភាព​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​មាន​ភាព​សេរី ព្រម​ទាំង​បញ្ហា​សន្តិសុខ​តំបន់។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ឱ្យ​ដឹង​ថា អាមេរិក​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ដល់​ពលរដ្ឋ​កម្ពុជា ដែល​ចង់​ឱ្យ​ប្រទេស​​​កម្ពុជា​មាន​វិបុលភាព ប្រជាធិបតេយ្យ និង​ឯករាជ្យ​ភាព។

ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​នេះ លោក ដេនញៀល គ្រីថិនប្រ៊ិង (Daniel J. Kritenbrink) ក៏​បាន​ជួប​ជា​មួយ​យុវជន​កម្ពុជា​ក្នុង​គម្រោង​គំនិត​ផ្ដួចផ្ដើម​នៃ​មេ​ដឹក​នាំ​យុវជន​វ័យ​ក្មេង នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​អបអរសាទរ​ខួប​លើក​ទី១០ នៃ​កម្មវិធី​ផ្លាស់ប្ដូរ​ថ្នាក់​តំបន់​មួយ​នេះ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក សម រង្ស៊ី ថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅ​ពី​ក្រោយ​ក្រុមហ៊ុន CIC
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។