អាមេរិកបន្តអំពាវនាវឱ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត កែម ឡី ឱ្យបានពេញលេញ និងប្រកបដោយតម្លាភាព
2022.07.10
សហរដ្ឋអាមេរិកបន្តអំពាវនាវឱ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត កែម ឡី ឱ្យបានពេញលេញ និងប្រកបដោយតម្លាភាព។ ការអំពាវនាវនេះ ធ្វើឡើងក្នុងខួបគម្រប់៦ឆ្នាំនៃឃាតកម្មបណ្ឌិត កែម ឡី ស្របពេលដែលអាជ្ញាធរកម្ពុជានៅតែបរាជ័យមិនអាចវែកមុខរកឃាតក និងអ្នកពាក់ព័ន្ធពិតប្រាកដយកមកផ្តន្ទាទោសដើម្បីផ្តល់យុត្តិធម៌ជូនក្រុមគ្រួសារ និងសង្គមកម្ពុជាបាននៅឡើយ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក ផាទ្រីក ម័រហ្វី (Patrick Murphy) សរសេរសារនៅលើទំព័រទ្វីតធ័ររបស់លោកកាលពីថ្ងៃទី១០ ខែកក្កដា ថា យើងចូលរួមជាមួយប្រជាជនកម្ពុជា ចងចាំបណ្ឌិត កែម ឡី ជាអ្នកវិភាគ និងជាអ្នកជំនាញវេជ្ជសាស្ត្រ ដែលត្រូវបានឃាតកបាញ់សម្លាប់នៅថ្ងៃទី១០ ខែកក្កដា កាលពី៦ឆ្នាំមុន។
លោក ផាទ្រីក ម័រហ្វី គូសបញ្ជាក់ថា ជាថ្មីម្តងទៀត យើងអំពាវនាវឱ្យអាជ្ញាធរកម្ពុជាធ្វើការស៊ើបអង្កេតចំពោះករណីឃាតកម្មនេះឱ្យបានពេញលេញ និងប្រកបដោយតម្លាភាព៕
We join the Cambodian people in remembering Dr. Kem Ley, the highly respected analyst and physician who was assassinated six years ago today. We again call on authorities to conduct a full and transparent investigation into his killing. pic.twitter.com/Ndodr0TQxi
— Ambassador W. Patrick Murphy (@USAmbCambodia) July 10, 2022
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។