​វៀតណាម​បដិសេធ​មិន​សុំ​ទោស​រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​​ខ្មែរ​កម្ពុជា​ក្រោម

ដោយ យន់ សាមៀន
2014-07-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​និង​ព្រះសង្ឃ​​​តវ៉ា​ទាមទារ​ឲ្យ​ស្ថានទូត​វៀតណាម សុំ​ទោស​រឿង​បំភ្លៃ​ប្រវិត្តសាស្ត្រ​​ខ្មែរ​កម្ពុជាក្រោម នៅ​ក្បែរ​​ស្ថានទូត​វៀតណាម កាល​ពី​​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៤។
ពលរដ្ឋ​និង​ព្រះសង្ឃ​​​តវ៉ា​ទាមទារ​ឲ្យ​ស្ថានទូត​វៀតណាម សុំ​ទោស​រឿង​បំភ្លៃ​ប្រវិត្តសាស្ត្រ​​ខ្មែរ​កម្ពុជាក្រោម នៅ​ក្បែរ​​ស្ថានទូត​វៀតណាម កាល​ពី​​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៤។
RFA/Uon Chhin

ស្ថានទូត​វៀតណាម បដិសេធ​មិន​សុំ​ទោស​ខ្មែរ​កម្ពុជា​ក្រោម ពាក់ព័ន្ធ​នឹង​សេចក្ដី​ថ្លែងការណ៍​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ដែល​បាន​អះអាង​ថា ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​វៀតណាម ជា​យូរ​មក​ហើយ មិន​មែន​បារាំង កាត់​ឲ្យ​ប្រទេស​វៀតណាម​ទេ។

ជំហរ​របស់​ស្ថានទូត​វៀតណាម ប្រកាស​ឡើង​ក្រោយ​ពេល​ព្រះសង្ឃ និស្សិត និង​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម ក្រោក​ឡើង​តវ៉ា​កាលពី​ថ្ងៃ​អង្គារ ទី​៨ កក្កដា ទាមទារ​ឲ្យ​ស្ថានទូត​វៀតណាម សុំ​ទោស​ជា​ផ្លូវ​ការ​ចំពោះ​ការ​អធិប្បាយ​ផ្ទុយ​ពី​ប្រវត្តិសាស្ត្រ​របស់​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម។

មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាន់ថុង នៅ​តែ​រក្សា​ជំហរ​មិន​កែប្រែ​ពាក្យ​សម្ដី​របស់​លោក​ដែល​បាន​ថ្លែង​ថា បារាំង​មិន​បាន​កាត់​ទឹកដី​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម ទៅ​ឱ្យ​វៀតណាម ទេ។ លោក ត្រឹង វ៉ាន់ថុង អះអាង​ថា បាតុករ​ដែល​ទាមទារ​ឲ្យ​ស្ថានទូត​វៀតណាម សុំ​ទោស​នោះ គ្រាន់តែ​ជា​ក្រុម​តូច​មួយ​មិន​តំណាង​ឲ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស។

ទោះ​បី​ជា​យ៉ាង​ណា​ក្តី សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នៅ​តែ​រក្សា​ជំហរ​បន្ត​ទាមទារ​ឲ្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា សុំទោស​ជា​ផ្លូវការ​ចំពោះ​ការ​សម្ដី​ផ្ទុយ​ពី​ប្រវត្តិសាស្ត្រ​របស់​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា កាល​ពី​ថ្ងៃ​អង្គារ ទី​៨  កក្កដា បញ្ជាក់​ជាថ្មី​ទៀត​ថា ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ចង់​ឲ្យ​ស្ថានទូត​វៀតណាម ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ពិត៖ «ទឹក​ដី​កម្ពុជា​ក្រោម គឺ​ជា​ទឹក​ដី​របស់​ខ្មែរ​តាំង​ពី​ដូន​តា​រៀង​រហូត​មក នរណា​ក៏​គេ​ដឹង​ថា​ជា​ទឹក​ដី​របស់​ខ្មែរ​ដែរ។ ការ​ត្រួត​ត្រា​របស់​វៀតណាម រហូត​ដល់​សព្វ​ថ្ងៃ​នេះ គឺ​ជា​ការ​ត្រួតត្រា​តាម​បែប​អនាគម​បន្ត​ពី​បារាំង ចុះ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ប្រគល់​ឲ្យ​យួន គ្រប់​គ្រង​បន្ត​រហូត​ដល់​សព្វ​ថ្ងៃ​នេះ»

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ក៏​ថ្កោលទោស​ចំពោះ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ និង​កង​កម្លាំង​សន្តិសុខ​ទៅ​លើ​ក្រុម​បាតុករ​អហិង្សា កាល​ពី​ថ្ងៃ​អង្គារ ទី​៨ កក្កដា បណ្តាល​ឱ្យ​របួស​ជា​ច្រើ​នាក់។ លោក​ចាត់​ទុក​ថា ជា​ការ​រំលោភ​បំពាន​ទៅ​លើ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ធានា​សិទ្ធិ​សេរីភាព​ពលរដ្ឋ។

លោក ថាច់ សេដ្ឋា ចាត់​ទុក​ទង្វើ​នេះ​ក៏​ជា​ការ​បង្ហាញ​ថា កម្ពុជា​មិន​មែន​ជា​រដ្ឋ​ឯករាជ្យ មាន​អធិបតេយ្យ​ពេញលេញ​ឡើយ ដោយសារ​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា មាន​សិទ្ធិ​និយាយ​បំផ្លើស​ទាំង​បំពាន​ប្រវតិ្តសាស្ត្រ តែ​ពលរដ្ឋ​ខ្មែរ​គ្មាន​សិទ្ធិ​ការពារ​ប្រវត្តិសាស្ត្រ​ខ្មែរ​នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន។

អាណានិគម​បារាំង បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ចំនួន ២១​ខេត្ត​ក្រុង ដែល​មាន​ផ្ទៃ​ដី​ទំហំ​ជាង ៦​ម៉ឺន ៨​ពាន់​គីឡូ​ម៉ែត្រក្រឡា (៦៨.៩៦៥) ទៅ​ឲ្យ​វៀតណាម កាន់​កាប់​ខុស​ច្បាប់​ដោយ​គ្មាន​ការ​ឯកភាព​យល់​ព្រម​ពី​ពលរដ្ឋ​ខ្មែរ​ក្រោម​កាល​ពី​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​១៩៤៩។ ឆ្នាំ​២០១៤ គឺ​មាន​រយៈពេល ៦៥​ឆ្នាំ​គត់ ដែល​ខ្មែរ​កម្ពុជា​ក្រោម​ជាង ១០​លាន​នាក់ ជា​ម្ចាស់​ទឹកដី ម្ចាស់​ស្រុក បាន​រស់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (11)
Share

seng seap

ពី phnom penh

ខ្ញុំមិនមែនរើសអើងជាតិសាសន៍ទេប៉ុន្តែខ្ញុំចង់ឱ្យវៀតណាម
និងអន្តរជាតិលើពិភពលោកផ្តល់យុត្តិធម៍ប្រវត្តិសាស្ត្រសំរាប់ប្រ
ទេសរបស់ខ្ញុំ(កម្ពុជាបាត់បង់ទឹកដីជាបន្តបន្ទាប់ដោយសារតែថ្នាក់ដឹកនាំគ្មានឆន្ទៈការពារនឹងទាមទឹកដីរបស់ខ្លួន មនុស្សកើតដើម្បីតែសេចក្តីសុខខ្លួនឯងមិនមានន័យអ្វីទេគឺកើត
ដើម្បីការពារទឹកដី រកសេចក្តីសុខសន្តិភាពជូនជាតិ
មាតុភូមិដ៍កំសត់របស់យើង

Jul 09, 2014 09:44 PM

អ្នក​អាន​អនាមិក

ខ្ញុំមិនគាំទ្រដល់ការសាងគំនិតស្នេហាជាតិនេះទេ។ វាបានចប់អស់ទៅហើយ ប្រដូចស្រីម្នាក់បានរៀបកាជាមួយបុរសម្នាក់ ដែលបានក្លាយជាប្តីប្រពន្ធតាំងពីពេលនោះមក។​ អ្វីដែលត្រូនាំគ្នាគិតថាតើដីខ្មែររាល់ថ្ងៃរួចខ្លួនដែររឺទេ??។​ បណ្តាញពណ៍មាន និង ជំនាញការយួនចូលនៅគ្រប់ស្រទាប់។ ឃ្លាំមើលទាំងសកម្មភាព របស់ហ៊ុនសែន និងបរិវា រួមចលនាក្រុមប្រឆាំង។ ទាហានយួនចេញចូលបានគ្រប់ពេល ។

Jul 09, 2014 09:13 PM

អ្នក​អាន​អនាមិក

មន្រ្តីខ្មែរចោលម្សៀតទាំងអស់ ទាំងធំទាំងតូចសំងំស្ងៀមមិនហាមាត់!សុទ្ធតែជាពពួគសំងំសុខ!ស្រាលាញ់ជាតិអាចម៍គោស្អីសូម្បីតែការពារសេចក្តីពិតមិនទាំងហ៊ានផងនោះ!បន្តិចទៀតយួនថាអង្គរវត្តជារបស់វា ចាំមើលថាអ្នកស្រលាញ់ជាតិចោលម្សៀតទាំងអស់ហ្នឹងហ៊ានបើកមាត់ទេ!

Jul 09, 2014 08:00 AM

អ្នក​អាន​អនាមិក

All Khmer listen to this or are they still watching CPP TV?

Jul 09, 2014 07:18 AM

កែវ រ៉ាចា

ពី បន្ទាយមានជ័យ

ហួសចិត្តតែម្តង!រដ្ឋាភិបាលកម្ពុជាមិនគួរណាធ្វើបែបនេះសោះ។
សត្វតិរច្ឆានក៏វាចេះការពារកូននិងគ្នាវាដែរ ពេលទទួលរងការមើលងាយនឹងវាយប្រហារពីសត្រូវ។

Jul 09, 2014 06:55 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល