ឯកអគ្គរាជទូតអូស្ត្រាលីផ្នែកស្ត្រីនិងកុមារនឹងមកទស្សនកិច្ចនៅកម្ពុជា
2018.01.31

ឯកអគ្គរាជទូតអូស្ត្រាលី ទទួលបន្ទុកកិច្ចការស្ត្រីនិងកុមារី នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ទី២ ខែកុម្ភៈ ដើម្បីពិនិត្យកម្មវិធីជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលីសម្រាប់ស្ត្រីនិងកុមារី។
ឯកអគ្គរាជទូតអូស្ត្រាលី អ្នកស្រីបណ្ឌិត ហ្សាមែន ស្តូន ( Sharman Stone) នឹងចុះពិនិត្យការងារនៅតាមរោងចក្រកាត់ដេរ ក្រោមកម្មវិធីរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការជួយគាំទ្រដល់អង្គការ ដែលផ្ដល់សេវាកម្មផ្នែកសុខភាពបន្តពូជ និងការរៀបចំផែនការគ្រួសារ។
អ្នកស្រី ហ្សាមែន ស្តូន នឹងជួបពិភាក្សាជាមួយស្ថាបនិកគេហទំព័រ ឈ្មោះ បងស្រី ដែលបានទទួលជំនួយឧបត្ថម្ភពីរដ្ឋាភិបាលអូស្ត្រាលី ក្នុងការផ្ដល់ឱកាសការងារ និងសេវាបញ្ជូនបន្តចំពោះកម្មករមានជំនាញទាប ដែលភាគច្រើនជាស្ត្រី។ អ្នកស្រីក៏មានគម្រោងជួបជាមួយថ្នាក់ដឹកនាំស្ត្រី ក្នុងជួររដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដើម្បីជំរុញឲ្យមានការលើកស្ទួយសមភាពយេនឌ័រ៕