កម្ពុជា​-​ថៃ រួមគ្នា លុប​បំបាត់​ការ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​នៅ​តាម​ព្រំដែន

ដោយ ជាតិ ចំណាន
2020.10.11
Share on WhatsApp
Share on WhatsApp
គ្រឿងញៀន 033119 ជនជាតិ​ឥណ្ឌូនេស៊ី ឈ្មោះ ណូរ៉ុល ហ្វាដលី អ៊ីកូ ប៉ូត្រូ (NURUL FADLI EKO PUTRO) អាយុ ៤៣ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន នៅ​ប៉ុស្តិ៍​នគរបាល​ត្រពាំង​ក្រៀល ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា-ឡាវ កាល​ពី​ថ្ងៃ​ទី៣១ ខែ​មីនា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក​អគ្គ​ស្នងការ​នគរបាល​ជាតិ

កម្ពុជា និង​ថៃ នឹង​ធ្វើ​ការ​រួម​គ្នា ដើម្បី​ចុះ​ល្បាត ស្រាវជ្រាវ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​តាម​តំបន់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ​។ ការ​អះអាង​ដូច្នោះ​ធ្វើ​ឡើង ក្នុង​ជំនួប​មួយ​រវាង​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន លោក ជួន សុវណ្ណ និង​អ្នក​ប្រឹក្សា​របស់​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​លោក ចារ៉ែ ផកផា (Jarae Poka) នៅ​ក្នុង​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​១០ ខែ​តុលា។

ក្នុង​រយៈពេល​៩​ខែ ដើម​ឆ្នាំ​២០២០​នេះ អាជ្ញាធរ​កម្ពុជា​បាន​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន និង​ប្រើប្រាស់​បាន​ជិត ៨ពាន់​ករណី (៧ ៧៨៨​ករណី​) និង​ចាប់​ឃុំ​ជនសង្ស័យ​ចំនួន​ជាង ១​ម៉ឺន ៥​ពាន់​នាក់ (១ ៥៧០​នាក់​) ដែល​ក្នុង​នោះ​មាន​ជនបរទេស​ចំនួន ២២៤​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។