ជំនួប​កម្ពុជា​-​ថៃ ទាក់ទង​ការ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន

កម្ពុជា​បាន​ស្នើ​ឲ្យ​ថៃ​ជួយ​ពង្រឹង​យន្តការ​​ត្រួតពិនិត្យ​គ្រឿងញៀន ពង្រឹង​សមត្ថភាព​មន្ត្រី​តាម​តំបន់​ព្រំដែន។ សំណើ​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន និង​ឯកអគ្គរាជទូត​ប្រទេស​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា​លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup) កាលពី​ថ្ងៃ​ទី​៦ វិច្ឆិកា។ លោក កែ គឹមយ៉ាន ក៏​ស្នើ​ឲ្យ​ភាគី​ថៃ​បន្ត​ចូលរួម​អនុវត្ត​គម្រោង​សុវត្ថិភាព​ទន្លេ​មេគង្គ បន្ត​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​សេវា​ព្យាបាល​ស្ម័គ្រចិត្ត និង​ផ្អែកលើ​សហគមន៍​ខេត្ត​ព្រះសីហនុ។

កម្ពុជា​ស្នើ​ឲ្យ​ថៃ​បន្ត​ជួយ​ពង្រឹង​សមត្ថភាព​មន្ត្រី​ជំនាញ និង​ផ្ដល់​ឧបករណ៍​ដល់​មន្ទីរ​ពិសោធន៍​គ្រឿងញៀន បន្ត​កម្មវិធី​ទស្សនកិច្ច​សិក្សា​ដើម្បី​ដក​ពិសោធ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ដល់​មន្ត្រី​កម្ពុជា។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បាន​ប្រាប់​អាស៊ីសេរី​កាល​ពី​ពេល​ថ្មីៗ​នេះ ថា​ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ កើតឡើង​ក្រោយ​មាន​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន របស់​របប​ក្រុងភ្នំពេញ និង​ដោយ​មានការ​អនុវត្ត​នីតិវិធី​ឃុំខ្លួន​បណ្ដោះអាសន្ន ដែល​មិន​ចាំបាច់​ជាច្រើន​ករណី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។