អ្នក​វិភាគ៖ ជំនួយ​របស់​ចិន​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច

ដោយ អាន ស៊ីថាវ
2014-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្ដល់​ជំនួយ​របស់​ចិន សម្រាប់​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់ នៅ​ក្រសួង​ការបរទេស​កម្ពុជា ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១១។
ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្ដល់​ជំនួយ​របស់​ចិន សម្រាប់​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់ នៅ​ក្រសួង​ការបរទេស​កម្ពុជា ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១១។
Photo: RFA

ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា​សាងសង់​ផ្លូវ ស្ពាន​ថ្នល់ មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​នា​ពេល​បច្ចុប្បន្ន។ ហិរញ្ញប្បទាន​ធំ​បំផុត ដែល​ជំរុញ​ឲ្យ​មាន​ដំណើរ​ការ​សាងសង់​នោះ គឺ​ជា​ជំនួយ​ពី​ប្រទេស​ចិន។

អ្នក​វិភាគ​បញ្ហា​សង្គម និង​សេដ្ឋកិច្ច​យល់​ឃើញ​ថា ជំនួយ​ចិន លើ​ការ​អភិវឌ្ឍ​ស្ពាន​ថ្នល់ ភាគ​ច្រើន​ជា​កម្ចី​សម្បទាន និង​គុណភាព​សាងសង់​មាន​កម្រិត​ទាប។ ម្យ៉ាង​វិញ​ទៀត ប្រទេស​ចិន បាន​ផ្ដល់​កម្ចី​ឲ្យ​កម្ពុជា ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច បំផ្លាញ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ទៅ​វិញ។

ការ​កសាង​អភិវឌ្ឍ​វិស័យ​ស្ពាន​ថ្នល់​នៅ​កម្ពុជា ជា​វិស័យ​មួយ​ដែល​មិន​អាច​ខ្វះ​បាន  ឬ​ជា​វិស័យ​ស្នូល គាំទ្រ​ដល់​ការ​ត​ភ្ជាប់​ពាណិជ្ជកម្ម ការ​ដឹក​ជញ្ជូន និង​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ផ្សេង​ទៀត។ ប៉ុន្តែ ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ភាគ​ច្រើន​តែង​តែ​ទទួល​ការ​ជួយ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ដោយសារ​កម្ពុជា មាន​ឱនភាព​ថវិកា​ជាតិ។ បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​សមត្ថភាព​ប្រមូល​ចំណូល​ពី​ពន្ធ ដើម្បី​ចំណាយ​លើ​ផ្នែក​ចរន្ត​តែ​ប៉ុណ្ណោះ មាន​ន័យ​ថា ចំណូល​ពី​ពន្ធ​ទាំងអស់ ត្រូវ​ប្រើ​សម្រាប់​បើក​ប្រាក់​បៀវត្សរ៍​ឲ្យ​មន្ត្រី​រាជការ។

ចំណែក​ការ​ចំណាយ​មូលធន ដែល​ផ្ដោត​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​វិញ បាន​មក​ពី​កម្ចី ឬ​ជំនួយ​ឥត​សំណង។ ប្រទេស​ដែល​ផ្ដល់​ជំនួយ​ច្រើន​ជាង​គេ ស្រប​ពេល​ដែល​កម្ពុជា មាន​ឱនភាព​ថវិកា​នោះ គឺ​ប្រទេស​ចិន។

រដ្ឋាភិបាល​កម្ពុជា និង​ចិន បាន​បង្កើន​ទំនាក់ទំនង​កាន់​តែ​ខ្លាំង​ឡើង ដោយសារ​តែ​ចិន បាន​ផ្ដល់​ហិរញ្ញប្បទាន​យ៉ាង​សន្ធឹកសន្ធាប់​ដល់​កម្ពុជា ដោយ​ឥត​លក្ខខណ្ឌ​អ្វី​ទាំងអស់ ជាពិសេស​នៅ​ពេល​ដែល​ថ្នាក់​ដឹក​នាំ​កម្ពុជា បាន​ទៅ​ទស្សនកិច្ច​ប្រទេស​ចិន ម្ដងៗ តែង​តែ​ទទួល​ជំនួយ​ឥត​សំណង និង​ប្រាក់​កម្ចី​ប្រមាណ ១៥០​លាន​ដុល្លារ​អាមេរិក។ ម្យ៉ាង​វិញ​ទៀត នៅ​ពេល​ដែល​កម្ពុជា មាន​រៀបចំ​កិច្ច​ប្រជុំ​អាស៊ាន​កន្លង​ទៅ ប្រទេស​ចិន ក៏​បាន​ផ្ដល់​ថវិកា​រ៉ាប់រង​ការ​ចំណាយ និង​បាន​ផ្ដល់​សម្ភារៈ​បច្ចេកទេស​ជាច្រើន​ទៀត​ដល់​ក្រសួង​នានា។

ការ​ជួយ​ជ្រោមជ្រែង​ទាំងអស់​នេះ បាន​ទាក់ទាញ​ទឹក​ចិត្ត​ថ្នាក់​ដឹក​នាំ​កម្ពុជា រហូត​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសើរ​មិន​ដាច់​ពី​មាត់​ថា ប្រទេស​ចិន ជា​ដៃគូ​អភិវឌ្ឍន៍​ដែល​មិន​អាច​ខ្វះ​បាន ដោយសារ​តែ​ចិន តែង​តែ​ផ្ដល់​អ្វី​គ្រប់​បែប​យ៉ាង​ចំ​ពេល​ដែល​កម្ពុជា ខ្វះខាត។

របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ ដល់​បច្ចុប្បន្ន បាន​ផ្ដល់​ជំនួយ​ឥត​សំណង និង​ប្រាក់​កម្ចី​ត្រង់​អត្រា​ការ​ប្រាក់​ទាប​ចំនួន​ជិត ៣​ពាន​លាន​ដុល្លារ​អាមេរិក។ ទឹក​ប្រាក់​ទាំងអស់ រដ្ឋាភិបាល​បាន​យក​មក​កសាង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា​ការ​កសាង​ស្ពាន​ថ្នល់ ជាដើម។

ប៉ុន្តែ អ្នក​វិភាគ​មួយ​ចំនួន​យល់​ឃើញ​ថា ការ​ប្រើប្រាស់​ជំនួយ​ចិន នៅ​កម្ពុជា ខ្វះ​ការ​ស្រាវជ្រាវ​ជាក់​លាក់។

អ្នក​ស្រាវជ្រាវ​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​ផ្ដល់​ជំនួយ​ត្រូវ​ឆ្លង​កាត់​វេទិកា​ពិភាក្សា​រវាង​ដៃគូ​អភិវឌ្ឍន៍ និង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជំនួយ​មិន​ប្រកប​ដោយ​ប្រសិទ្ធភាព ឬ​ការ​យក​ជំនួយ​មក​ប្រើប្រាស់​ដើម្បី​ផល​ប្រយោជន៍​នយោបាយ ជាដើម។ លោក​បញ្ជាក់​ទៀត​ថា ជំនួយ​របស់​ចិន បាន​ធ្វើ​ឲ្យ​វេទិកា​ពិភាក្សា​នេះ​បាន​ផ្អាក ដោយសារ​តែ​ប្រទេស​ចិន សន្យា​ថា​នឹង​ផ្ដល់​ទឹក​ប្រាក់​កម្ចី​ឲ្យ​កម្ពុជា ប្រមាណ ៥០០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ៖ «សំឡេង»។

បន្ថែម​លើ​នេះ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​រក​ឃើញ​ថា ប្រទេស​ចិន បាន​ផ្ដល់​ជំនួយ​លើ​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ជា​ថ្នូរ​នៃ​ការ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច។ អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ រក​ឃើញ​ទៀត​ថា ស្រប​ពេល​ដែល​ជំនួយ​ចិន កើន​ឡើង ការ​វិនិយោគ និង​ក្រុមហ៊ុន​ចិន ដែល​ទទួល​បាន​កិច្ច​សន្យា​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា វិញ ក៏​កើន​ឡើង​ដែរ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី មាន​ប្រសាសន៍​ថា ការ​វិនិយោគ និង​ជំនួយ​របស់​ចិន បាន​ប៉ះពាល់​ដល់​បរិស្ថាន ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​ជាច្រើន​កន្លែង។ ការ​វិនិយោគ និង​ការ​ផ្ដល់​ហិរញ្ញប្បទាន ដើម្បី​កសាង​ស្ពាន​ថ្នល់​ទាំង​នោះ ក៏​បាន​បណ្ដេញ​ចេញ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ពី​ដីធ្លី ឬ​ផ្ទះ​សម្បែង​របស់​ពួក​គេ។ លោក​បញ្ជាក់​ថា ស្រប​ពេល​កម្ពុជា មាន​ភាព​អន់​ខ្សោយ​ប្រព័ន្ធ​គ្រប់គ្រង អ្នក​វិនិយោគ​បរទេស​មួយ​ចំនួន ជាពិសេស​ប្រទេស​ចិន នឹង​ចាប់​ឱកាស​កេង​ចំណេញ​តាម​គ្រប់​រូបភាព​ទាំងអស់។

របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា រដ្ឋាភិបាល​បាន​ទាក់ទាញ​ការ​វិនិយោគ​ចិន មាន​ចំនួន​ប្រមាណ ៤០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ ដែល​រក​ស៊ី​នៅ​ក្នុង​វិស័យ​រុករក​រ៉ែ ការ​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច និង​វិស័យ​រោងចក្រ​កាត់​ដេរ ជាដើម។ គិត​ត្រឹម​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៣ ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា សរុប​មាន​ចំនួន​ជាង ១០​ពាន់​លាន​ដុល្លារ​អាមេរិក។ ចំណែក​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន នៅ​ក្នុង​វិស័យ​រុករក​រ៉ែ ថាមពល និង​វារីអគ្គិសនី កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង។ ក្នុង​នោះ ក្រុមហ៊ុន​ចិន ចំនួន​ពីរ​ទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម​លើ​ការ​ទាញ​យក​ធនធាន​ប្រេង និង​ឧស្ម័ន​នៅ​ប្លុក​អេ (A) អេហ្វ (F)។ ក្រុមហ៊ុន​ចិន ចំនួន​១១ បាន​ទទួល​សិទ្ធិ​លើ​ដំណាំ​កសិកម្ម និង ៤​ផ្សេង​ទៀត​ទទួល​សិទ្ធិ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី។

ក្រៅ​ពី​នេះ លោក អៀង វុទ្ធី បញ្ជាក់​ថា ទឹក​ប្រាក់​កម្ចី​របស់​ចិន លើ​ការ​អភិវឌ្ឍ​វិស័យ​សាងសង់​ផ្លូវ​ថ្នល់ និង​ស្ពាន ហាក់​មិន​មាន​គុណភាព។ ម្យ៉ាង​វិញ​ទៀត ទឹក​ប្រាក់​ទាំង​នោះ ត្រូវ​បាន​ផ្ទេរ​ទៅ​ប្រទេស​ចិន វិញ តាម​រយៈ​ការ​ជួល​បុគ្គលិក​ជា​ជនជាតិ​ចិន ក្រុមហ៊ុន​ចិន និង​ការ​នាំ​ចូល​សម្ភារៈ​ពី​ប្រទេស​ចិន ជាដើម៖ «សំឡេង»។

ទោះ​បី​ជា​មាន​ការ​រិះគន់​ច្រើន​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អះអាង​ថា ជំនួយ​ចិន លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង។

ផ្លូវ​ជាតិ និង​ផ្លូវ​សំខាន់ៗ​នៅ​តាម​បណ្ដា​ខេត្ត​នានា ពង្រីក​បាន​ចំនួន​ជាង ៤​ម៉ឺន ៥​ពាន់​គីឡូម៉ែត្រ ដោយ​ក្រោម​ជំនួយ​របស់​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​ចំនួន​បី រួម​មាន​ប្រទេស​ចិន ជប៉ុន និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។ ក្នុង​ចំណោម​ហិរញ្ញប្បទាន​ទាំង​នោះ​មាន​តែ​ប្រទេស​ជប៉ុន មួយ​ទេ ដែល​ផ្ដល់​ជំនួយ​ឥត​សំណង ប៉ុន្តែ​ប្រទេស​ចិន វិញ ជា​ប្រទេស​ដែល​ផ្ដល់​ប្រាក់​កម្ចី​ធំ​ជាង​គេ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
Share

Veronica

ពី usl.associates005@gmail.com

អ្នក​ត្រូវ​ការ​ជំនួយ​ហិរញ្ញវត្ថុ​ជា​ប្រាក់​កម្ចី​បន្ទាន់​ឬ​? សម្រាប់​ព័ត៌មាន​បន្ថែម​និង​ទំរង់​បែបបទ​សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​អ៊ី​ម៉ែ​ល usl.associates005@gmail.com
ទាក់ទង​ល្អ​បំផុត​។
លោក​ជេ​រ៉ូម Veronica

Aug 05, 2014 10:19 AM

Oldman mountainous

ពី Husein piracy

No wonder about thugist whole sale H.Sen pundits , his family background wasn't a trading business...H.Sen's family background was from eastern island Kg-Cham piracy+vietco jungle fewer warrior experienced with P Pot big brethren and now he becames ugly beast of king kong maniac syndrome . This king kong man should be in the ICC's cage long-longtime ago , dooooo.....it pple .

Aug 01, 2014 06:46 PM

អ្នក​អាន​អនាមិក

ចិននេះបានសម្លាប់ប្រជាជនខ្មែរក្នុងទសវត្សរ៍៧០ដោយប្រយោលគីវាជាអ្នកទិញប្រម៉ាត់ខ្មែរដែលបណ្ដាលឲ្យមានការសម្លាប់ដើម្បីយកប្រម៉ាត់លក់។អីឡូវកំពុងធ្វើជំនួញឲ្យរាស្រ្តខ្មែរវេទនាទៀត។

Jul 31, 2014 04:22 PM

vuthy

ពី Toulouse

គេកំពុងតែកម្ទេចប្រទេសយើងក្រោមរូបភាពនៃការសង្រ្គោះ!!

Jul 31, 2014 01:14 PM

អ្នក​អាន​អនាមិក

The road that China construct in Khmer country is cheap low quality. We just use and didn't pay the debt yet the road and the bridge brook down. Look at the bridge at Prek Tamark,just few years the bridge fall at the west side and there are many road more. Because Khmer leaders not smart,they know only sign in the paper.

Jul 31, 2014 09:00 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល