អាជ្ញាធរ​បើក​យុទ្ធនាការ​ព្រមគ្នា​បង្ក្រាប​គ្រឿងញៀន​និង​ភាព​មិន​ស្រប​ច្បាប់​របស់​ជន​បរទេស

ដោយ សេក បណ្ឌិត
2018.11.30
Share on WhatsApp
Share on WhatsApp
ចិន​ដែល​ប៉ូលិស​ចាប់​នៅ​តាកែវ ៦២២ ជនជាតិ​ចិន ២៣៥នាក់ ដែល​នគរបាល​ខេត្ត​តាកែវ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​នគរបាល​ចិន ចាប់​បាន​នៅ​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ២០១៨។
រូបថត៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ

អាជ្ញាធរ​រាជធានី​ខេត្ត និង​ក្រុង​មួយ​ចំនួន បាន​បើក​យុទ្ធនាការ​ព្រម​គ្នា​បង្ក្រាប​គ្រឿងញៀន និង​ពិនិត្យមើល​នូវ​ភាព​ស្របច្បាប់​របស់​ជន​បរទេស​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ចុងខែ​វិច្ឆិកា​នេះ។

នៅ​ក្នុង​យុទ្ធនាការ​នោះ អាជ្ញាធរ រក​ឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន​ជិត​៥០​នាក់ ក្នុង​នោះ​មាន​ជនបរទេស ជាពិសេស​ជនជាតិ​ចិន និង​ជនបរទេស​រស់នៅ​មិន​ស្របច្បាប់ មួយ​ចំនួន​ទៀត នៅ​ក្នុង​ខេត្ត រាជធានី​ភ្នំពេញ ក្រុងព្រះសីហនុ និង​ខេត្ត​ព្រះវិហារ។

សមត្ថកិច្ច ខេត្ត​ព្រះសីហនុ​ឲ្យ​ដឹង​ថា រយៈ​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២៨ និង​ទី​២៩ វិច្ឆិកា​នេះ គេ​រក​ឃើញ​បទល្មើស​គ្រឿង​ពាក់ព័ន្ធ​នឹង​ជនជាតិ​ចិន ៦​ករណី និង​ចាប់ខ្លួន​ពួកគេ​បាន ៩​នាក់។

សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ចុះផ្សាយ​ថា ស្នងការ​នគរបាល​ខេត្ត ព្រះសីហនុ លោក ជួន ណារិន្ទ និង​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន ៦​ករណី ឃាត់ខ្លួន​ជនសង្ស័យ ជា​ជន​ជាតិ​ចិន​ចំនួន​៩​នាក់ ចាប់​យក​ថ្នាំញៀន​ជាច្រើន​មុខ​ចំនួន ១២២​កញ្ចប់ និង​ថ្នាំញៀន​ផ្សេងៗ​ជាច្រើន​ទៀត។

ចំណែក​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​និង​បង្ហាញមុខ​ជនសង្ស័យ ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ចំនួន​៤១​នាក់ ដែល​កម្លាំង​នគរបាល​ជំនាញ និង​នគរបាល​ទាំង​១២​ខណ្ឌ បាន​ចុះ​បង្ក្រាប​រយៈពេល ២​ថ្ងៃ​កន្លង​មក​នេះ។

ក្រោយ​ការ​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៤១​នាក់​នោះ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​កាត​ចាត់ការ​បន្ត​តាម​នីតិវិធី។

ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន​នេះ​ដែរ អាជ្ញាធរ​ខេត្ត​ព្រះវិហារ ចាប់​បាន​ជនសង្ស័យ ជា​ជនជាតិ​ឡាវ​ពាក់ព័ន្ធ​គ្រឿងញៀន ២​នាក់​ដែរ។

ដោយឡែក​បញ្ហា​ជនអន្តោប្រវេសន៍​ខុសច្បាប់​វិញ អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន ជនជាតិ​វៀតណាម​ចំនួន ៥​នាក់ ដែល​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​វិច្ឆិកា​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។