តុលាការ​ឃុំខ្លួន​លោក បែល វ៉ាន់ដែត បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​សាជាថ្មី

ដោយ ម៉ៅ សុធានី
2023.04.23
តុលាការ​ឃុំខ្លួន​លោក បែល វ៉ាន់ដែត បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​សាជាថ្មី អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​កិច្ចការ​ទូទៅ របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​លោក បែល វ៉ាន់ដែត (រូប​កណ្ដាល) ពេលត្រូវចាប់ខ្លួន។
រូប៖ Police.gov.kh

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឃុំខ្លួន​អតីត​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​កិច្ចការ​ទូទៅ របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​លោក បែល វ៉ាន់ដែត បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចាប់ខ្លួន​សាជាថ្មី កាលពី​ថ្ងៃទី​២១ ខែ​មេសា។

កាសែត​ក្នុងស្រុក​ចុះផ្សាយ​កាលពី​ថ្ងៃទី​២២ ខែ​មេសា ឲ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ និង​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លោក បែល វ៉ាន់ដែត អាយុ ៣៨​ឆ្នាំ តាម​មាត្រា ១៩៥ និង​មាត្រា ១៩៦ នៃ​ក្រមព្រហ្មទណ្ឌ និង​បង្គាប់​ឱ្យ​ឃុំខ្លួន​ដាក់​ពន្ធនាគារ ក្រោយ​ពី​ជន​ត្រូវ​ចោទ​មិន​បាន​គោរព​កាតព្វកិច្ច ដែល​ហាម​ទៅ​គំរាមកំហែង ឬ​ទៅ​បរិវេណ​លំនៅឋាន​របស់​ជនរងគ្រោះ ឬ​ដើម​បណ្តឹង​រដ្ឋប្បវេណី។

ការ​ចាប់​ខ្លួន​ឡើង​វិញ​នេះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រសួង​យុត្តិធម៌​និង​តុលាការ ត្រូវ​ចាត់វិធានការ​ឡើងវិញ​ចំពោះ​មន្ត្រីជាន់ខ្ពស់​អាកាសចរណ៍​ស៊ីវិល លោក បែល វ៉ាន់ដែត បាន​ប្រើប្រាស់​កាំភ្លើង​គំរាម​បាញ់សម្លាប់​យុវជន​ម្នាក់ បន្ទាប់ពី​តុលាការ​បាន​ដោះលែង​មន្ត្រី​រូប​នោះ​ឱ្យ​នៅ​ក្រៅ​ឃុំ។ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី អ៊ុក រ៉េតគន្ធា បាន​ដោះលែង លោក បែល វ៉ាន់ដែត ឱ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់ពី​មន្ត្រី​រូប​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃទី​៣១ មីនា ពី​បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត និង​បទ​គំរាមកំហែង​ថា នឹង​សម្លាប់។

លោក ហ៊ុន សែន ក៏​បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​១១ មេសា ដើម្បី​បញ្ចប់​មុខ​តំណែង​លោក បែល វ៉ាន់ដែត ចេញ​ពី​តួនាទី​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​និង​កិច្ចការ​ទូទៅ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។