ពលករ​ខ្មែរ​ម្នាក់​ស្លាប់​និង​រងរបួស​៣​នាក់​នៅ​ប្រទេស​ថៃ​ដោយ​សារ​បាក់​រនាំង​ដែក​អគារ​៨​ជាន់

ដោយ ខែ សុណង
2019-09-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ពលករខ្មែរ​ធ្លាក់​ពី​អគារ​ជាន់​ទី​៤ ដោយសារដាច់​ខ្សែ​ចង​រនាំង​ដែក ពេល​កំពុង​​បំពេញការងារ​នៅ​ទីក្រុង​ប៉ាតាយ៉ា (Pattaya) ខេត្ត​ឈុនបុរី (Chonburi) ប្រទេស​ថៃ កាល​ពីថ្ងៃ​ទី២៤ កញ្ញា ២០១៩។
ទិដ្ឋភាព​ពលករខ្មែរ​ធ្លាក់​ពី​អគារ​ជាន់​ទី​៤ ដោយសារដាច់​ខ្សែ​ចង​រនាំង​ដែក ពេល​កំពុង​​បំពេញការងារ​នៅ​ទីក្រុង​ប៉ាតាយ៉ា (Pattaya) ខេត្ត​ឈុនបុរី (Chonburi) ប្រទេស​ថៃ កាល​ពីថ្ងៃ​ទី២៤ កញ្ញា ២០១៩។
Photo Provided

ពលករ​ខ្មែរ​ម្នាក់​បាន​ស្លាប់ និង​៣​នាក់​ទៀត​រង​របួស​ធ្ងន់ និង​ស្រាល បណ្ដាល​មក​ពី​ដាច់​ខ្សែ​ចង​រនាំង​ដែក​ជាន់​ទី​៤ នៃ​អគារ​៨​ជាន់ បាន​បាក់​ធ្លាក់​ទៅ​ដី​សង្កត់​ស្លាប់​នៅ​ពេល​បំពេញការងារ​នៅ​ទីក្រុង​ប៉ាតាយ៉ា (Pattaya) ខេត្ត​ឈុនបុរី (Chonburi) ប្រទេស​ថៃ កាល​ពី​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី២៤ កញ្ញា។

ពលករ​ខ្មែរ​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​បាក់​រនាំង​ដែក​នេះ លោក ហួត ប៊ុនថា ថ្លែង​ថា អ្នក​ស្លាប់​ឈ្មោះ ថន ភេទ​ប្រុស អាយុ ២០ឆ្នាំ និង​អ្នក​ដែល​រងរបួស​រួមមាន ឈ្មោះ សាន់ ឌី ភេទ​ប្រុស អាយុ ១៨ឆ្នាំ ឈ្មោះ រិន ភេទ​ប្រុស អាយុ ១៨ឆ្នាំ ឈ្មោះ តាន់ មូន ជា​ពលការិនី​អាយុ​​ ១៩​ឆ្នាំ ពួកគេ​រស់នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ៖ «ដែក​សម្រាប់​មូល​ខ្ចៅ​អគារ​ឱ្យ​ជាប់ ហើយ​ដាក់​ដែក​ចេញទៅ​ក្រៅ​អគារ​ប្រហែល​ ៣​ម៉ែត្រ​ ដើម្បី​ដាក់​រៀប​ក្ដារ​បន្ទះ​ដើម្បី​ស្ទូច​ឡើង​ទៅ​ជាន់​លើ។ តែ​គាត់​​បាន​រៀប​ខុស ដោយ​រៀប​ក្ដារ​ចេញទៅ​ក្រៅ​អគារ​​វែង​ជ្រុល​ទៅ​ម្ខាង ហើយ​គាត់​យក​ក្ដារបន្ទះ​ដាក់​ពីលើ​វា​ច្រើនពេក​ ហើយក៏​បាក់​ដែក​ធ្លាក់​ដី​ទៅ​​បណ្ដោយ។ ម្នាក់​ដែល​ស្លាប់​គាត់​ធ្លាក់​ទៅ​មុន​គេ ហើយ​ក្ដារបន្ទះ​ប្រហែល​ ៣០​សន្លឹក​ធ្លាក់​សង្កាត់​ពី​លើ​តែម្ដង»

លោក​បន្ត​ថា បច្ចុប្បន្ន​សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​កំពុង​កោសលវិច័យ និង​ត្រៀម​ប្រគល់​ឱ្យ​សាច់ញាតិ​ក្នុង​ពេល​ឆាប់ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​នៅ​ក្នុង​ប្រទេស។ រីឯ​ពលករ​ដែល​រង់​របួស​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​​​​​​​ទៅ​ព្យាបាល​នៅ​មន្ទីរ​ខេត្ត​ឈុនបុរី មិន​ទាន់​បាន​ធូរស្រាល​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល