រដ្ឋបាលជលផល ប្រកាសបិទដែននេសាទ ចាប់ពីថ្ងៃទី១ មិថុនា ដល់ថ្ងៃទី៣០ កញ្ញា សម្រាប់ដែនទឹកសាប នៅភាគខាងជើងទន្លេចតុមុខ (ឬផ្នែកខាងលើ) និងខេត្តទាំងអស់ជុំវិញបឹងទន្លេសាប រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ រាជធានីភ្នំពេញ និងផ្នែកខាងជើងទន្លេចតុមុខនៅខេត្តកណ្ដាល។
ចំណែកដែនទឹកសាប នៅភាគខាងត្បូងទន្លេចតុមុខ (ឬផ្នែកខាងក្រោម) រួមមាន ផ្នែកខាងត្បូងរាជធានីភ្នំពេញ ខេត្តកណ្ដាល ព្រៃវែង តាកែវ កំពង់ស្ពឺ និងស្វាយរៀង នឹងត្រូវបិទដែននេសាទ ចាប់ពីថ្ងៃទី១ កក្កដា ដល់ថ្ងៃទី៣១ តុលា។
ក្នុងរយៈពេលបិទដែននេសាទ រដ្ឋបាលជលផលអនុញ្ញាតឱ្យអ្នកនេសាទទាំងអស់ នេសាទត្រីដោយឧបករណ៍បែបលក្ខណៈគ្រួសារតែប៉ុណ្ណោះ។ ចំពោះឧបករណ៍ អួន ម៉ាញ់ ចៃរ៉ា ជន សាប នាម ឈ្នក់ អាជ្ញាធរមិនអនុញ្ញាតឱ្យប្រើក្នុងរដូវបិទនេសាទឡើយ។ ប៉ុន្តែអ្នកនេសាទអាចប្រើឧបករណ៍មង ប្រវែងមួយរយ (១០០) ម៉ែត្រ នេសាទបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។