ស្ត្រីវ័យក្មេងជនជាតិអង់គ្លេស និងកាណាដា ២រូប ត្រូវបានសមត្ថកិច្ចខ្មែររកឃើញស្លាប់ក្នុងបន្ទប់តែមួយ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នៅក្នុងសណ្ឋាគារមួយឈ្មោះថា ស្វាសាធារណរដ្ឋប្រជាមានិត នៅខេត្តកំពត។ ការស៊ើបអង្កេតបឋមរបស់នាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ស្ត្រីទាំងពីររូបនេះ គឺជាមិត្តជិតស្និទ្ធធ្វើដំណើរមកកម្ពុជាជាមួយគ្នា។
សមត្ថកិច្ចក៏បានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពតជាបន្ទាន់ ប៉ុន្តែគេសង្ស័យថា អ្នកទាំងពីរបានស្លាប់រួចហើយ នៅពេលរកឃើញសន្លប់ដេកដួលមិនដឹងខ្លួន ដោយបុគ្គលិកសណ្ឋាគារ។ អាជ្ញាធរនឹងធ្វើកោសល្យវិច័យ ដើម្បីរកមូលហេតុពិតប្រាកដ នៃការស្លាប់ស្ត្រីវ័យក្មេងទាំងពីររូបនេះ។ អាជ្ញាធរនៅមិនទាន់ដឹងមូលហេតុពិតប្រាកដ នៃការស្លាប់របស់ស្ត្រីទាំងពីរនាក់នៅឡើយទេ។
យុវតីទាំងពីរនាក់នោះមានឈ្មោះ ប្រីទធិន ណាតាលី ហ្យេដ ស៊ីមួរ (Briton Natalie Jade Seymour) អាយុ ២២ឆ្នាំ សញ្ញាតិអង់គ្លេស និងមិត្តស្រីម្នាក់ទៀត ឈ្មោះ អាប៊ីហ្គេល អាមីសូឡា (Abbey Gail Amisola) អាយុ ២៧ឆ្នាំ សញ្ជាតិកាណាដា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។