ប្រជាពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញ បាននាំយកទឹកសុទ្ធ ចែកដល់ពលរដ្ឋអ្នកចូលរួមហែសពបណ្ឌិត កែម ឡី នៅថ្ងៃទី២៤ កក្កដា យកទៅបញ្ចុះនៅស្រុកកំណើតនៅខេត្តតាកែវ។
ក្រៅពីពលរដ្ឋដែលយកទឹកសុទ្ធមកចែកនេះ ក៏មានពលរដ្ឋជាច្រើនទៀត មកឈរត្រៀបត្រាមើលក្បួនដង្ហែសព ដោយអ្នកខ្លះបានអើតពីលើផ្ទះ រួមនឹងយកទូរស័ព្ទរបស់ខ្លួនផ្ដិតយករូបភាពនោះផងដែរ។
សពលោក កែម ឡី ត្រូវបានដង្ហែដើម្បីយកទៅបញ្ចុះនៅស្រុកកំណើតលោក ក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយចេញដំណើរពីវត្តពោធិយារាម ហៅវត្តចាស់ តាំងពីម៉ោង៧ព្រឹកមក ដែលអ្នកចូលរួមទាំងដោយរថយន្ត ទាំងម៉ូតូ និងថ្មើរជើងជាដើម រាប់សែននាក់។
ដើម្បីទស្សនាការដង្ហែសពលោក កែម ឡី សូមទស្សនាការផ្សាយផ្ទាល់របស់យើង តាមរយៈហ្វេសប៊ុក ( Facebook) និងយូធូប ( Youtube) រយៈពេល១៣ម៉ោង កន្លះ ចាប់ផ្ដើមពីម៉ោង៧ព្រឹក រហូតដល់ម៉ោង ៨ កន្លះយប់ (ម៉ោងនៅកម្ពុជា)។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។