លោក ហ៊ុន សែន ជំរុញ​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល (Digital) ដើម្បី​ប្រឆាំង​អំពើ​ពុក​រលួយ និង​មន្ត្រី​ខ្មោច

ដោយ សុជីវី
2023.01.26
Share on WhatsApp
Share on WhatsApp
លោក ហ៊ុន សែន ជំរុញ​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល (Digital) ដើម្បី​ប្រឆាំង​អំពើ​ពុក​រលួយ និង​មន្ត្រី​ខ្មោច អង្គភាពប្រឆាំងអំពើពុករលួយ។
RFA

លោក ហ៊ុន សែន ជំរុញ​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល (Digital) ដើម្បី​ប្រឆាំង​អំពើ​ពុករលួយ និង​មន្ត្រី​ខ្មោច។

លោក ហ៊ុន សែន លើកឡើងបែបនេះកាលពីថ្ងៃទី២៣ ខែមករា។ លោក ហ៊ុន សែន បញ្ជាក់​ទៀត​ថា ការ​គ្រប់គ្រង​ទិន្នន័យ​តាម​រយៈ​ប្រព័ន្ធ​ឌីជីថល អាច​ជួយ​បង្កើន​ល្បឿន និង​មាន​សុវត្ថិភាព និង​អាច​ប្រឆាំង​នឹង​អំពើ​ពុករលួយ។ លោក ហ៊ុន សែន បាន​លើក​ឧទាហរណ៍​អំពី​ការ​បើក​ប្រាក់​បៀវត្សរ៍​ជូន​មន្ដ្រី​រាជការ​តាម​ប្រព័ន្ធ​ធនាគារ ដែល​អាច​ឱ្យ​រដ្ឋាភិបាល​កន្លង​ទៅ​អាច​រក​ឃើញ​មន្ត្រី​ខ្មោច​រាប់​ម៉ឺន​នាក់។

ទាក់ទង​នឹង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា អង្គការ​តម្លាភាព​អន្តរជាតិ​កាល​ពី​ដើម​ឆ្នាំ២០២២ បាន​ចេញ​ផ្សាយ​របាយការណ៍​ស្ដីពី​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​អំពី​អំពើ​ពុក​រលួយ​ប្រចាំ​ឆ្នាំ២០២១ រក​ឃើញ​ថា កម្ពុជា​ទទួល​បាន ២៣ពិន្ទុ ក្នុង​ចំណោម​ពិន្ទុ១០០ ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់១៥៧ ក្នុង​ចំណោម ១៨០ប្រទេស។ ចំណាត់ថ្នាក់​នេះ ស្ថានភាព​បង្ហាញ​ថា ការ​ប្រយុទ្ធ​នឹង​អំពើ​ពុក​រលួយ​មាន​ភាព​ប្រសើរ​តិចតួច​ប៉ុណ្ណោះ។

ម្យ៉ាង​វិញ​ទៀត កម្ពុជា​កំពុង​ជាប់​ក្នុង​បញ្ជី​ប្រផេះ ឬ​ប្រទេស​ដែល​មាន​ហានិភ័យ​ខាង​លាង​លុយ​កង្វក់​របស់​អង្គការ​ឃ្លាំមើល​អំពើ​លាង​លុយ​កខ្វក់​លើ​ពិភព​លោក ឈ្មោះ​ក្រុម​ការងារ​ហិរញ្ញវត្ថុ (FATF)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។