លោក ហ៊ុន សែន សន្យា​បែងចែក​​ជំនួយ​ដល់​អ្នក​រងគ្រោះ​ទឹក​ជំនន់​ដោយ​តម្លាភាព

ដោយ សេក បណ្ឌិត
2020-10-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ប្រគល់​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់ នា​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ​២០២០។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ប្រគល់​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់ នា​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ​២០២០។
រូប​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​នៅ​ចំពោះ​មុខ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ពុធ ទី​២១ តុលា ថា លោក​នឹង​ចែកចាយ​ជំនួយ​ឧបត្ថម្ភ​ដែល​លោក​ទទួល​បាន​ពី​សប្បុរសជន​ដោយ​តម្លាភាព និង​បាន​ផ្ដាំ​ទៅ​ម្ចាស់​អំណោយ​ទាំងអស់​កុំ​ឲ្យ​បារម្ភ​អំពី​រឿង​នេះ៖ «ទទួល​បាន​ជំនួយ​ហើយ​ជួយ​ដឹក​ទៅផ្ទះ អរគុណ​ចំពោះ​សប្បុរសជន​ដែល​បាន​ចូលរួម​ជួយ និង​មាន​ទឹក​ចិត្ត​ជួយ ឃើញ​ថា ជំនួយ​បាន​ដល់​ដៃ​ជនរងគ្រោះ​ពិតប្រាកដ​តាមរយៈ​ខ្ញុំ»

ការ​ប្រកាស​នេះ​ធ្វើឡើង​ក្នុង​ពេល​លោក​ចុះ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២១ ខែ​តុលា។លោក ហ៊ុន សែន ប្រកាស​ឲ្យ​ដឹង​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ ជំនួយ​ដែល​លោក​ទទួល​បាន​គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​ជិត ៨​លាន​ដុល្លារ​អាមេរិក។

ការប្រកាស​ពី​តម្លាភាព នៃ​ការ​ចែកចាយ​អំណោយ​របស់​សប្បុរសជន​នេះ ក្រោយពី​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន បាន​ត្អូញត្អែរ​ពី​អាជ្ញាធរ​ផ្ដល់​ជំនួយ​ដោយ​រើសអើង អ្នកគាំទ្រ​បក្ស​នយោបាយ និង​បក្ខពួក​គ្រួសារនិយម​។ សង្គម​ស៊ីវិល​ក៏បាន​បារម្ភ​ថា លុយ​របស់​លោក ហ៊ុន សែន ទទួល​បាន​មួយ​ចំនួន គឺ​បាន​មក​ពី​បុគ្គល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​រំលោភ​សិទ្ធិ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​។ ពួកគេ​ថា រដ្ឋាភិបាល​បើកដៃ​ឲ្យ​ជន​ទាំងនោះ ប្រព្រឹត្ត​អំពើ​ល្មើស​បន្ត​ទៀត ដោយសារតែ​ពួកគេ​ផ្ដល់​លុយ​ជំនួយ​ជួយ​រដ្ឋាភិបាល ក្នុង​ពេល​មាន​គ្រោះ​ទឹកជំនន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល