ពលរដ្ឋខ្មែរកាណាដាឆ្លើយបំភ្លឺករណីផ្ទះលោកដាក់ជួល ត្រូវបានឧក្រិដ្ឋជនប្រើជាទីតាំងផលិតគ្រឿងញៀន
2023.05.17

ពលរដ្ឋខ្មែរកាណាដា លោក យុន ប៊ុនគន ដែលគេសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងបណ្ដាញឧក្រិដ្ឋកម្មផលិតគ្រឿងញៀនដ៏ធំ សម្បើមនៅប្រទេសកាណាដា ចេញមុខបំភ្លឺដោយផ្ទាល់ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ថា លោក និងក្រុមគ្រួសារ ភ្ញាក់ផ្អើលក្រោយដឹងថា ផ្ទះជួលរបស់លោក និងកូនៗ លោក ត្រូវបានគេយកទៅប្រើប្រាស់ធ្វើជា «មជ្ឈមណ្ឌល» ផលិតគ្រឿងញៀនដ៏សម្បើម។
វិទ្យុអាស៊ីសេរីសូមបញ្ជាក់ថា យើងនៅមិនទាន់អាចបញ្ជាក់រាល់ខ្លឹមសារ ដែលជាការអះអាងរបស់លោក យុន ប៊ុនគន ទាំងនេះបាននៅឡើយទេ។ វិទ្យុអាស៊ីសេរីកំពុងព្យាយាមទាក់ទងទៅប៉ូលិសកាណាដា និងអ្នកកាសែត ឡឺ ហ្សួកណាល់ ដឺ ម៉ុងរ៉េអាល់ (Le Journal de Montreal) ដើម្បីស្វែងរកការពិតជុំវិញព័ត៌មាននេះ។
បន្ថែមពីនេះ លោក យុន ប៊ុនគន ទទួលស្គាល់ថា លោកពិតជាធ្លាប់ធ្វើជាទីប្រឹក្សាឱ្យប្រធានរដ្ឋសភាឯកបក្ស លោក ហេង សំរិន និងធ្លាប់ចូលរួមហែហមកូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ក្នុងពេលលោកធ្វើដំណើរមកប្រទេសកាណាដា កាលពីពេលកន្លងទៅ ហើយត្រូវបានពលរដ្ឋខ្មែរកាណាដាបណ្ដេញចេញពីវត្តយ៉ាងអាម៉ាស់។
សូមទស្សនាបទសម្ភាសន៍រវាងលោក ជុន ច័ន្ទបុត្រ និងលោក យុន ប៊ុនគន ជុំវិញការបំភ្លឺពាក់ព័ន្ធនឹងករណី ដែលប៉ូលិសកាណាដាជាង ២០០នាក់ បានចុះមកឆែកឆេរផ្ទះរបស់លោក និងកូនៗ របស់លោក កាលពីចុងខែមេសាកន្លងទៅ។
កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។