គណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី បញ្ជាក់នៅល្ងាចថ្ងៃទី១៤ កក្កដា នេះថា សពលោកបណ្ឌិត កែម ឡី នឹងត្រូវដង្ហែទៅកាន់ខេត្តតាកែវ នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា វេលាម៉ោង ៧ព្រឹក។
លោក អ៊ី សារ៉ុម ប្រធានសមាគមធាងត្នោត និងជាសមាជិកគណៈកម្មការបុណ្យសពមួយរូបដែរនោះ មានប្រសាសន៍ថា ការសម្រេចដង្ហែសពឆ្ពោះទៅកាន់ខេត្តតាកែវ ដែលជាទឹកដីកំណើតរបស់លោក កែម ឡី នៅថ្ងៃអាទិត្យ គឺធ្វើឡើងតាមសំណូមពរក្រុមគ្រួសារនៃសព។
ក្បួនដង្ហែសពនឹងចេញដំណើរពីវត្តចាស់ ដោយក្បួនរថយន្ត និងថ្មើរជើង ឆ្ពោះទៅផ្លូវព្រះមុនីវង្ស សហព័ន្ធរុស្សី ដល់រង្វង់មូលចោមចៅ ទើបបន្ថែមល្បឿនយានយន្តឆ្ពោះដំណើរទៅខេត្តតាកែវ តាមផ្លូវជាតិលេខ៣។ លុះដល់អង្គតាសោម ក្បួនហែនឹងបន្ថយល្បឿនដោយដំណើរយឺត និងថ្មើរជើងវិញ រហូតដល់គោលដៅ នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកឯកម្មវិធីបុណ្យ ៧ថ្ងៃ នឹងធ្វើនៅថ្ងៃសុក្រ ទី១៥ កក្កដា។
សូមស្ដាប់ព័ត៌មានពិស្ដារ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។