តំណាង​សហជីព​កម្មករ​និង​កសិករ​នឹង​ចូល​រួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី

ដោយ អ៊ុំ រង្សី
2016-07-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នា​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១៦។
ពលរដ្ឋ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នា​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១៦។
RFA/Rann Samnang

ក្រុម​សហជីព កម្មករ និង​កសិករ​ឲ្យ​ដឹង​ថា ពួកគេ​នឹង​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ដែល​ចាប់​ផ្ដើម​ពី​វត្ត​ចាស់ រហូត​ដល់​ស្រុក​កំណើត​លោក កែម ឡី នា​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា។ ពលរដ្ឋ​ដែល​ត្រៀម​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី គឺ​ដើម្បី​បង្ហាញ​ការ​សោកស្ដាយ​អំពី​វីរភាព​របស់​លោក។

​ក្រុម​សហជីព កម្មករ និង​កសិករ ដែល​នឹង​ទៅ​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី យល់​ថា ការ​បាត​បង់​លោក​បណ្ឌិត កែម ឡី គឺ​ជា​ការ​បាត់បង​ធនធាន​ដ៏​កម្រ​របស់​ប្រទេស​កម្ពុជា។

កសិករ​ម្នាក់​មក​ពី​ខេត្ត​ព្រះសីហនុ លោក សេន ចាន់ថា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៣ កក្កដា ថា លោក និង​កសិករ​ជា​ច្រើន​នាក់​ទៀត​នៅ​ក្នុង​ភូមិ បាន​ជិះ​ឡាន​ស្នួល​ពី​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​២៤ កក្កដា។

លោក​ថា លោក កែម ឡី គឺ​ជា​មនុស្ស​ស្លូតត្រង់ មាន​ការ​វិភាគ​ត្រឹមត្រូវ ពិសេស​បាន​ជួយ​ដល់​កសិករ​ក្នុង​សហគមន៍​លោក ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​ផង​ដែរ៖ «គាត់​មាន​គុណ​សម្រាប់​ពួក​ខ្ញុំ​ណាស់ មក​លើ​ពួក​ខ្ញុំ ហើយ​គាត់​គឺ​ជា​បណ្ឌិត​មួយ​ដែល​ធ្លាប់​តែ​វិភាគ​ត្រឹមត្រូវ តាម​តែ​ខ្ញុំ​ស្តាប់​វិទ្យុ គាត់​វិភាគ​ជួយ​សង្គម និយាយ​ត្រង់​ទៅ​ខ្ញុំ​ដាច់​ចិត្ត​លក់​គោ​ដែល​ប្រវាស់​គេ ៥​ឆ្នាំ មក​ចូលរួម​បុណ្យ​សព​គាត់»

​ទន្ទឹម​នេះ កម្មការិនី​រោងចក្រ ជួន ស៊ី ក្នុង​សង្កាត់​ស្ទឹងមានជ័យ លោកស្រី គូន ស្រីមុំ ឲ្យ​ដឹង​ដែរ​ថា លោកស្រី និង​កម្មករ​ក្នុង​រោងចក្រ​លោកស្រី​ប្រមាណ​ជាង ២០០​នាក់​ទៀត នឹង​ទៅ​ចូលរួម​ដង្ហែ​សព​លោក កែម ឡី គឺ​ចង់​បង្ហាញ​ការ​ដឹង​គុណ​ដល់​រូបលោក​ដែល​បាន​បញ្ចេញ​មតិ​ដើម្បី​ចង់​ឲ្យ​សង្គម​រីក​ចម្រើន៖ «គាត់​ជា​បុរស​ម្នាក់​ដ៏​ស្លូតបូត មាន​ចំណេះ​ដឹង​ខ្ពង់ ជួយ​ជំរុញ​ក្រុម​និស្សិត និង​កម្មករ ឲ្យ​យល់​ដឹង​ពី​បញ្ហា​សង្គម អ៊ីចឹង​ការ​ទៅ​របស់​ខ្ញុំ​គឺ​ចង់​បង្ហាញ​ពី​ទឹក​ចិត្ត​អាណិត​ស្រឡាញ់​គាត់​ជា​រៀងរហូត»

​ក៏​មិន​ខុស​គ្នា​ពី​កម្មករ និង​កសិករ​ប៉ុន្មាន​ដែរ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក អាត់ ធន់ ក៏​បាន​ប្រកាស​ថា ខ្លួន​នឹង​ទៅ​ចូលរួម​កម្មវិធី​ដង្ហែ​សព​លោក កែម ឡី នេះ​ដែរ ព្រោះ​លោក កែម ឡី មិន​ត្រឹមតែ​ជា​ធនធាន​មនុស្ស​ដ៏​សំខាន់​សម្រាប់​សង្គម​ប៉ុណ្ណោះ​ទេ លោក កែម ឡី ក៏​បាន​រួម​ចំណែក​ជួយ​ជំរុញ​ឲ្យ​ប្រាក់ខែ​កម្មករ​កម្ពុជា ប្រសើរ​ឡើង​ផង​ដែរ៖ «តាម​ពិត​ទៅ ការ​ស្លាប់​របស់​លោក កែម ឡី គឺ​ជា​រឿង​មួយ​សម្រាប់​មនុស្ស​ទូទៅ ក៏​ដូចជា​រូប​ខ្ញុំ​ផ្ទាល់ ព្រោះ​មនុស្ស​ដូច​លោក​បណ្ឌិត កែម ឡី មិន​ងាយ​រក​បាន​ទេ ព្រោះ​អ្នក​ខ្លះ​គាត់​ហ៊ាន​និយាយ​តែ​គាត់​គ្មាន​ការ​ស្រាវជ្រាវ​ត្រឹមត្រូវ និង​អំណះអំណាង​ដូច​លោក​នោះ​ទេ»

​ចំណែក​ឯ​លេខាធិការដ្ឋាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ក៏​អះអាង​ថា លោក​នឹង​ដឹកនាំ​ក្រុម​យុវជន កម្មករ កសិករ អ្នក​រត់​រ៉ឺម៉ក​ទេសចរណ៍ និង​អាជីវករ​មក​ពី ៦​វិស័យ ទាំង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ទៅ​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ពី​វត្ត​ចាស់ រហូត​ដល់​ខេត្ត​តាកែវ។

​ការ​ជ្រោមជ្រែង និង​ការ​ខ្នះខ្នែង​របស់​លោក​បណ្ឌិត កែម ឡី ចំពោះ​ការ​លះបង់ និង​ជួយ​សង្គម​របស់​លោក​កន្លង​មក។ ទីប្រឹក្សា​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ក៏​រំពឹង​ថា នឹង​មាន​វត្តមាន​កម្មករ​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​កម្មវិធី​ដង្ហែ​សព​លោក កែម ឡី ជា​លើក​ចុង​ក្រោយ​ផង​ដែរ។

ទន្ទឹម​នឹង​ការ​ប្រកាស​ថា ខ្លួន​នឹង​ទៅ​ចូលរួម​កម្មវិធី​ដង្ហែ​សព​លោក កែម ឡី នេះ​ដែរ ក្រុម​សហជីព​កម្មករ និង​ប្រជា​កសិករ ក៏​បាន​ថ្កោលទោស​ដល់​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ព្រមទាំង​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​លើ​ឃាតកម្ម​ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ជូន​រូប​លោក។

ជាង​នេះ​ទៀត ក្រុម​សហជីព កម្មករ និង​កសិករ ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​ដង្ហែ​សព​លោក កែម ឡី ជា​លើក​ចុង​ក្រោយ ព្រមទាំង​អំពាវនាវ​ឲ្យ​កងកម្លាំង​សមត្ថកិច្ច​ចូលរួម​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​កម្មវិធី​ដង្ហែ​សព​នេះ​ដែរ។

កម្មវិធី​ដង្ហែ​សព លោក កែម ឡី ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា តាម​ប្រភព​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា មាន​កងកម្លាំង​អាជ្ញាធរ មាន​សមត្ថកិច្ច ជិត ២.០០០​នាក់ ត្រៀម​ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ​ក្នុង​ពិធី​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ចាប់​ពី​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ឆ្ពោះ​ទៅ​កាន់​ខេត្ត​តាកែវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

je va

ពី cc

ខ្ញុំគាំទ្រវិទ្យុអាសុីសេរី100%

Jul 24, 2016 11:30 AM

Millions KL's heroes after him@ mission accomplishment go on...

Khmer is needing dozens more"if not a million" like heroism"KL heroic legend",if we make a compare to king Sihanouk,Lon Nol,Pol Pot,tmil HunSen,Sam Rainsy at other politicians now is behind KL legacy so far"very calculate man,very analyzes,break the mold,master of mindful,political of science,world history,world socio-economic,int-geopolitical,human society theory,sociologist,wisdom,inspiration,clear vision,philosophy,and much more.If, Cambodian people have a great wisdom like KL for long-long times ago,maybe Cambodian people not be like as today"at least be free,prosperity and peace".

Jul 23, 2016 01:19 PM

ហានិភ័យ

ពី តាកែវ

ក្រុមអ្នកដែលកំចាត់លោកកែមឡី គឺជាសត្រូវរបស់ប្រជាពលរដ្ឋខ្មែរ៊

Jul 23, 2016 11:31 AM

Son Khmer krom

I cried many times already but I still want to cry. Mr. KEM LEY you're hero. We will remember you for ever.

Jul 23, 2016 10:28 AM

លីន

ពី កូរេ

ក្នុងនាមខ្ញុំជាកម្មកររាប់សិបមឺុននាក់ដែលធ្វើការនៅស្រុកគេ ។ខ្ញំុមានការសោកស្តាយដល់វីរះភាពអង់អាចក្លាហានបណ្ឌិតកែមឡីឥតឧបមា។ថ្ងៃស្អែកខ្ញុំនិងជួនដំណើរលោកបណ្ឌិតតាមរលកធាតុអាកាស...។

Jul 23, 2016 10:24 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល