ក្រុមហ៊ុនCBS បដិសេធ​ព័ត៌មាន​ដែល​ថា លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន​ឧកញ៉ា គិត ម៉េង

ដោយ អាស៊ីសេរី
2018-12-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឧកញ៉ា គិត ម៉េង ម្ចាស់​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ​កម្ពុជា (Cambodia Broadcasting Service) ដែល​ហៅ​កាត់​ថា ស៊ី​.ប៊ី​.​អេស (CBS)។
ឧកញ៉ា គិត ម៉េង ម្ចាស់​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ​កម្ពុជា (Cambodia Broadcasting Service) ដែល​ហៅ​កាត់​ថា ស៊ី​.ប៊ី​.​អេស (CBS)។
Screenshot

ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ​កម្ពុជា (Cambodia Broadcasting Service) ដែល​ហៅ​កាត់​ថា ស៊ី​.ប៊ី​.​អេស (CBS) រួមមាន​ទូរទស្សន៍ CNC CTN MyTV និង One TV ចេញ​សេចក្ដី​បំភ្លឺ​បដិសេធ​ព័ត៌មាន​ផ្សព្វផ្សាយ​ថា ឧកញ៉ា គិត ម៉េង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន តាម​បញ្ជា​របស់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន។

សេចក្ដី​បំភ្លឺ ចុះ​ថ្ងៃ​ទី​២២ ធ្នូ ក្រុមហ៊ុន CBS អះអាង​ថា កាសែត The Cambodia Daily និង​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ CBN Khmer បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មួលបង្កាច់ និង​ប្រមាថ​កិត្តិយស​ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន គឺ​លោក​ឧកញ៉ា គិត ម៉េង ហើយ​លោក គិត ម៉េង មិនមែន​រង​ការ​ចាប់ខ្លួន​ដូច​ការ​ផ្សាយ​ទេ តែ​កំពុងតែ​សប្បាយរីករាយ​ជាមួយ​គ្រួសារ​នៅ​ខេត្ត​សៀមរាប។ ការ​បដិសេធ​នេះ ធ្វើ​ឡើង​ក្រោយពី​សំឡេង​របស់​លោក ហ៊ុន សែន ត្រូវ​បាន​បែក​ធ្លាយ​ជា​សាធារណៈ​ករណី​អន្តរាគមន៍​វិវាទ​ផ្ទៃក្នុង​របស់​ទូរទស្សន៍​ឯកជន CNC

សារ​សំឡេង​បែក​ធ្លាយ​របស់ លោក ហ៊ុន សែន កាលពី​ចុង​សប្ដាហ៍​នេះ បាន​បញ្ជា​ឲ្យ​ដក​អគ្គនាយក​ថ្មី នៃ​ស្ថានីយ​ទូរទស្សន៍ CNC ឈ្មោះ អ៊ុក បូរ៉ា ដែល​ត្រូវជា​ក្មួយ​របស់​សមាជិក​គណៈអចិន្ត្រៃយ៍​បក្ស​ប្រជាជន​កម្ពុជា អ្នកស្រី ម៉ែន សំអន ចេញពី​តួនាទី ដោយ​លោក ហ៊ុន សែន ចោទ​ថា បាន​រំលោភ​សិទ្ធិ​បុគ្គលិក​ធ្ងន់ធ្ងរ។

ក្នុង​សំឡេង​បែក​ធ្លាយ​នោះ លោក ហ៊ុន សែន ក៏បាន​ព្រមាន​ចាត់វិធានការ​គ្រប់​អាជីវកម្ម និង​អាច​ឈាន​ដល់​ការ​ចាប់ខ្លួន​ឧកញ៉ា គិត ម៉េង ប្រសិន​បើ ក្មួយប្រុស​អ្នកស្រី ម៉ែន សំអន រូប​នោះ មិន​ត្រូវ​បាន​បញ្ឈប់​ពី​តំណែង​ទេ។ លោក ហ៊ុន សែន អះអាង​ថា កុំថាឡើយ ត្រឹម​ក្មួយ​អ្នកស្រី ម៉ែន សំអន សូម្បី បិតា​ព្រះមហាក្សត្រ មាតា​ព្រះមហាក្សត្រ (ឪ​ម៉ែ​ស្ដេច​) ក៏​លោក​ចាត់ការ​ដែរ។ លោក ហ៊ុន សែន ថា លោក​ចាប់អារម្មណ៍​នឹង​ទូរទស្សន៍ CNC ដោយសារតែ​លោក​ជា​អ្នក​ឧបត្ថម្ភ និង​ផ្ដល់​លុយ​ទៅ​ឲ្យ​អ្នកសារព័ត៌មាន​របស់​ស្ថានីយ​នេះ។ អ្នកវិភាគ​លើកឡើង​ថា សារ​សំឡេង​លោក ហ៊ុន សែន បញ្ជាក់​ថា លោក​កំពុង​ត្រួតត្រា​ប្រព័ន្ធ​យុត្តិធម៌ និង​លូកដៃ​ចូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

tycoon K.Meng could be next okna Oeng Meng Gee murder crime unsolved mystery...

It's easy to make a quick rich or make more money in popular culture Dog-eat-dog business investment like that...just make a wish or risk your life between rich and dead,it sometimes good and it sometimes bad that is the way of life when u are living under one fascist commie regime"everything is control by one-man-rule".And u have to know why millions human being around the world no one flee or looking asylum in those communist countries?and why those millions immigration just fled to the free countries,free democracy,freedom,liberty,peace of mind with the best good governance systems?.See an example in n.korean fascist dictator regime,thousands of n.korean riskiest daily lives to escape across border between n.Korean and China for looking asylum to other countries"especially fled to s.korea to reunited with their loved ones over there".So,u have to be smarter when u are living under fascist commies regime,it won't be 100% guaranteed u to be safe at all...we'd seen many riches pple who fled from communist countries for looking asylum or sent their children or families to the western world rather than live under fascist communists regime"daily lives threatening,fear,arrest and death".In Communist countries everything is under control by one communist party rule and not too many pple can do whatever they want,no democracy,no freedom,no free speech,no free press,no liberty,it's just living in fear for their whole life.

Dec 23, 2018 11:53 AM

គេហទំព័រ​ទាំងមូល